ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជាក់ថានឹងមិនប្រគល់អាវុធនុយក្លេអ៊ែរឲ្យទៅអ៊ុយក្រែនវិញទេ
សហរដ្ឋអាមេរិក នឹងមិនពិចារណាលើរឿងប្រគល់អាវុធនុយក្លេអ៊ែរទៅឲ្យអ៊ុយក្រែនវិញទេ ដោយអាវុធទាំងនោះត្រូវបានអ៊ុយក្រែនធ្លាប់បោះបង់ចោល បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ នេះបើយោងតាមការលើកឡើងរបស់លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន កាលពីថ្ងៃអាទិត្យទី១ខែធ្នូឆ្នាំ២០២៤។

លោក Sullivan បានធ្វើការកត់សម្គាល់ដូច្នោះ ដើម្បីឆ្លើយតបទៅនឹងអត្ថបទព័ត៌មានមួយរបស់ New York Times កាលពីខែមុនដែលផ្សាយថា ប្រភពពីមន្ត្រីលោកខាងលិចមួយចំនួន បានបង្ហើបថា លោកប្រធានាធិបតី ចូ បៃដិន អាចនឹងអាចឲ្យអាវុធនុយក្លេអ៊ែរទៅក្រុងកៀវ មុនពេលលោកចាកចេញពីតំណែង។
មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ បានប្រាប់សារព័ត៌មាន ABC ថា៖ «នោះមិនស្ថិតនៅក្រោមការពិចារណាទេ។ អ្វីដែលយើងកំពុងធ្វើគឺការបង្កើនសមត្ថភាពធម្មតាផ្សេងៗដល់អ៊ុយក្រែន ដើម្បីពួកគេអាចការពារខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រយុទ្ធជាមួយរុស្ស៊ី មិនមែន (ផ្តល់ឲ្យពួកគេ) នូវសមត្ថភាពនុយក្លេអ៊ែរ»។
កាលពីសប្តាហ៍មុន រុស្ស៊ី បាននិយាយថា គំនិតនេះគឺ «ឆ្កួតទាំងស្រុង» ហើយថា ការទប់ស្កាត់សេណារីយ៉ូបែបនេះ គឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលទីក្រុងមូស្គូបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។
ទីក្រុងកៀវ បានទទួលអាវុធនុយក្លេអ៊ែរពីសហភាពសូវៀត បន្ទាប់ពីការដួលរលំនៅឆ្នាំ១៩៩១ ប៉ុន្តែបោះបង់ចោលវិញនៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៤ ដែលជាអនុស្សរណៈទីក្រុង Budapest ជាថ្នូរនឹងការធានាសន្តិសុខពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


