ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ដែលកំណត់គោលដៅលើអង្គភាព និងនាវាចំនួន៣៥ ដែលជាផ្នែកមួយនៃកងនាវា shadow fleet ដែលដឹកជញ្ជូនប្រេងអ៊ីរ៉ង់ទៅកាន់ទីផ្សារបរទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៤ខែធ្នូនេះ។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មនេះគឺស្រដៀងគ្នាទៅនឹងទណ្ឌកម្មដែលបានដាក់ពីមុនកាលពីពីរខែមុនក្នុងការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃទី ១ខែតុលារបស់អ៊ីរ៉ង់ទៅលើទីតាំងយោធាក្នុងប្រទេសអ៊ីស្រាអែល និងចំពោះការកើនឡើងនុយក្លេអ៊ែរដែលប្រទេសនេះបានប្រកាស។
យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោក Bradley Smith បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«អ៊ីរ៉ង់បន្តបង្រួបបង្រួមប្រាក់ចំណូលពីពាណិជ្ជកម្មប្រេងរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ ការរីកសាយនៃមីស៊ីលផ្លោង និងបច្ចេកវិជ្ជាយន្តហោះគ្មានមនុស្សបើក និងការឧបត្ថម្ភគាំទ្រដល់ភេរវករក្នុងតំបន់ ដោយប្រថុយនឹងធ្វើឱ្យតំបន់មានអស្ថិរភាពបន្ថែមទៀត»។ លោក Smith បានបន្ថែមថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តក្នុងការរំខានដល់កងនាវាទាំងនោះ និងប្រតិបត្តិករដែលជួយសម្រួលដល់សកម្មភាពខុសច្បាប់ទាំងនេះ»។ លើសពីនេះសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់អង្គភាពនៅក្នុងសហរដ្ឋអាមេរិក ដែលជនជាតិអាមេរិកធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់គឺខុសច្បាប់។

គួរបញ្ជាក់ថាទីក្រុងតេអេរ៉ង់បានបាញ់មីស៊ីលទៅកាន់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែតុលា ជាការសងសឹកចំពោះការសម្លាប់ប្រធានក្រុមហាម៉ាស់ Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ និងការធ្វើឃាតមេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah និងឧត្តមសេនីយ៍អ៊ីរ៉ង់នៅទីក្រុង Beirut ។
បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani បាននិយាយបន្ទាប់ពីការសម្លាប់លោក Haniyeh ថា ប្រទេសរបស់លោក «ត្រៀមខ្លួនយ៉ាងពេញលេញដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានណាមួយដែលផ្តោតលើផលប្រយោជន៍ និងសន្តិសុខដ៏សំខាន់របស់ខ្លួន»។
អ៊ីរ៉ង់ក៏ធ្លាប់បានព្រមានថា ប្រសិនបើ «សង្រ្គាមថាមពល» ចាប់ផ្តើម ពិភពលោកនឹងបាត់បង់ប្រេងប្រហែល ១២ លានធុងជារៀងរាល់ថ្ងៃ ពោលគឺប្រហែល ១០ ភាគរយនៃផលិតកម្មពិភពលោក៕
អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


