ព័ត៌មានអន្ដរជាតិ
កំណត់ត្រាសំខាន់ៗដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានធ្វើ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
- លោក Yoon Suk Yeol កើតនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ១៩៦០ គឺជាអ្នកចំណូលថ្មីក្នុងនយោបាយប្រទេសកូរ៉េខាងត្បូង ដោយ លោក Yoon បានចំណាយពេល២៧ឆ្នាំជាអគ្គរដ្ឋអាជ្ញា មុនពេលឈរឈ្មោះជាប្រធានាធិបតី និងឈ្នះការបោះឆ្នោតយ៉ាងប្រផិតប្រផើយលើប្រធានគណបក្សប្រជាធិបតេយ្យបច្ចុប្បន្នកាលឆ្នាំ២០២២។
- បន្ទាប់ពីសិក្សាច្បាប់ លោក Yoon បានបន្តក្លាយជាព្រះរាជអាជ្ញាសាធារណៈ និងជាអ្នកប្រឆាំងអំពើពុករលួយដ៏សកម្មមួយ ដោយចោទប្រកាន់លើប្រធានាធិបតីមុនៗ។
- ក្នុងឆ្នាំ២០១៩ ខណៈពេលដែលនៅជាអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង លោកបានដុតបំផ្លាញលិខិតសម្គាល់ខ្លួនជាមេក្លោងផ្លូវច្បាប់ បន្ទាប់ពីបានចោទប្រកាន់ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីដែលចាកចេញគឺលោក Moon Jae-in ក្នុងសំណុំរឿងក្លែងបន្លំ និងសំណូក។
- បញ្ហានយោបាយការបរទេសរបស់ប្រធានាធិបតី Yoon Suk Yeol ដោយសារមានទំនោរទៅរកលោកសេរីខ្លាំង ដូចជា គាំទ្រអ៊ុយក្រែនខ្លាំង បង្កើតអរិភាពជាមួយកូរ៉េខាងជើង កាន់តែខ្លាំង ងាកទៅរកសម្ព័ន្ធមិត្តសេរី មានអាមេរិក និងបង្ហាញភាពស្និទ្ធស្នាល ជាមួយជប៉ុនដែលជាសត្រូវប្រវត្តិសាស្រ្ត។
- ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជាអ្នកកាន់ច្បាប់អស់រយៈពេល២៧ឆ្នាំជាអគ្គរដ្ឋអាជ្ញាដ៏មានឥទ្ធិពលក្នុងការកាន់សំណុំរឿងរសើបទាក់ទិននឹងនយោបាយ ហើយលោកក៏ជាដើរតួដ៏សំខាន់ជាអ្នកកាន់សំណុំរឿងចោទប្រកាន់ប្រឆាំងអតីតប្រធានាធិបតី២រូបគឺ លោកស្រី Park Geun-hye និង លោក Lee Myung-bak ដោយចោទប្រកាន់ពីបទរំលោភអំណាច។
- គ្រាន់តែឈ្នះឆ្នោតមិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសដូរការិយាល័យប្រធានាធិបតីពី វិមានបៃតង (Blue House) ទៅកាន់ទីស្តីការក្រសួងការពារជាតិ ដោយចំណាយទឹកប្រាក់សម្រាប់ជុសជុល សាងសង់រហូតដល់៤០លានដុល្លារ ដោយបង្កការជំទាស់ពីបក្សប្រជាធិបតេយ្យ។
- ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក៏ត្រូវបានគេចោទថា បានជឿលើគ្រូហុងស៊ុយមកពីប្រទេសចិន លោកការប្តូរការិយាល័យប្រធានាធិបតីនេះ ដោយមានការលើកឡើងថា វិមានប្រធានាធិបតី (ឬវិមានបៃតង) ដែលជាអតីតព្រះរាជវាំងគ្មានជោគជាតារាសីទេ ព្រោះក្នុងរយៈពេល២៥ឆ្នាំ មានប្រធានាធិបតី ជាប់គុកផង និង ធ្វើអត្តឃាតផង ក្រោយអស់អំណាច។
- រឿងអាស្រូវ ឬប្រព្រឹត្តរឿងដែលគេយល់ថា ពុករលួយ ឬអសីលធម៌ របស់ភរិយា ប្រធានាធិបតី ឬហៅថា ស្ត្រីទី១ Kim Keon-hee បានបន្ថែមរឿងរ៉ាវអាស្រូវបន្ថែមទៀតដល់ការគ្រប់គ្រងអំណាចរបស់លោក ហើយលោកប្រធានាធិបតី រារាំងការស៊ើបអង្កេតដោយឯករាជ្យ។
- រឿងរ៉ាវប្រឈមចុងក្រោយធំបំផុតគឺ រដ្ឋសភាបានបោះឆ្នោតប្រឆាំងផែនការចំណាយថវិការដ្ឋ ដោយកាត់បន្ថយការចំណាយពីការស្នើរបស់ប្រធានាធិបតី Yoon Suk Yeol រហូតដល់ជិត៣ពាន់លានដុល្លារ ដែលធ្វើឲ្យលោកយល់ថា បក្សប្រឆាំងដែលមានសំឡេងច្រើនលើសលប់ក្រោយការបោះឆ្នោតកាលខែតុលា បានបង្កការរាំងស្ទះដល់ដំណើរការរបស់រដ្ឋ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


