ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ អ៊ុយក្រែនត្រូវការខែល១២គ្រឿងទៀត ទើបបិទដែនអាកាសបានពេញលេញ
អ៊ុយក្រែន ត្រូវការជាបន្ទាន់នូវខែលការពារដែនអាកាស ជាពិសេសប្រព័ន្ធការពារមីស៊ីល Patriot ដើម្បីបិទដែនអាកាសរបស់ខ្លួនឲ្យបានទាំងស្រុងពីការវាយប្រហាររបស់សត្រូវ។ នេះជាការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អំឡុងជំនួបជាមួយលោកស្រី Iratxe Pérez García ប្រធានក្រុមសង្គមនិយម និងប្រជាធិបតេយ្យនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២៤។

ប្រព័ន្ធការពារដែនអាកាស Patriot មានសារៈសំខាន់ណាស់ សម្រាប់ការការពាររបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយលុកតាមអាកាសរបស់រុស្ស៊ីដែលកំពុងកើនឡើងកាន់តែខ្លាំង។ ចាប់តាំងពីដើមឆ្នាំ២០២២ អ៊ុយក្រែនបានស្នើម្ដងហើយម្ដងទៀតចំពោះប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការវាយប្រហាររបស់រុស្ស៊ី។
ក្នុងអំឡុងពេលពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូកាលពីខែមេសាឆ្នាំ២០២៣ លោក Zelensky បានស្នើសុំប្រព័ន្ធ Patriot យ៉ាងហោចណាស់ចំនួន៧គ្រឿងបន្ថែមទៀត។
លុះដល់ពាក់កណ្តាលឆ្នាំ២០២៤ សម្ព័ន្ធមិត្តណាតូ បានប្រកាសផ្គត់ផ្គង់ប្រព័ន្ធ Patriot ជាច្រើន ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។ គិតត្រឹមខែធ្នូឆ្នាំនេះ អ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាស Patriot យ៉ាងហោចណាស់៧គ្រឿង។
ឥលូវ លោក Zelensky បានស្នើម្ដងទៀតថា អ៊ុយក្រែនត្រូវការប្រព័ន្ធ Patriot បន្ថែមចំនួន ១០ ទៅ ១២គ្រឿង ដោយថា វានឹងជួយផ្លាស់ប្តូរយុទ្ធសាស្ត្រការពាររបស់អ៊ុយក្រែន។
មេដឹកនាំអ៊ុយក្រែន បាននិយាយថា៖ «ប្រសិនបើមេឃត្រូវបានការពារ គ្មានគ្រាប់បែក KABs ឬមីស៊ីលប៉ាលិស្ទិកណា នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសអ៊ុយក្រែនបាននោះទេ ដូចជា មន្ទីរពេទ្យ សាលារៀន ឬសកលវិទ្យាល័យ»។
លោកប្រធានាធិបតី បានបន្តថា ប្រព័ន្ធ Patriot នីមួយៗមានតម្លៃប្រហែល ១,៥ពាន់លានដុល្លារ ដោយស្នើការផ្តល់មូលនិធិដល់ប្រព័ន្ធទាំងនេះតាមរយៈទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី។ ចំនួនទឹកប្រាក់សរុបសម្រាប់ប្រព័ន្ធ Patriot ១០-១២គ្រឿងនេះ នឹងត្រូវចំណាយអស់ប្រហែល ៣០ពាន់លានដុល្លារ។
លោក Zelensky បានលើកឡើងថា៖ «ប្រព័ន្ធទាំងនេះនឹងបិទមេឃរបស់យើងទាំងស្រុង» ដោយអះអាងថា ការការពារដែនអាកាសដ៏ទូលំទូលាយបែបនេះ នឹងអាចឲ្យពលរដ្ឋអ៊ុយក្រែនវិលទៅរកជីវិតធម្មតាវិញ ហើយសេដ្ឋកិច្ចអាចដំណើរការបានដោយគ្មានការគំរាមកំហែងឥតឈប់ឈរដូចពេលបច្ចុប្បន្ន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


