ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល៖ កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ជិតសម្រេចបានមែនទែនហើយ!
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រាប់សមាជិកសភាថា រដ្ឋាភិបាលកាន់តែខិតជិតការសម្រេចបាននូវការបិទកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស ជាងពេលណាណាទាំងអស់។

យោងតាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ លោក Israel Katz បានធ្វើបច្ចុប្បន្នភាពជាមួយគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិរបស់សភាអ៊ីស្រាអែល អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីរំដោះចំណាប់ខ្មាំងដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវរៀបចំឡើងដោយសម្ងាត់នៅក្នុងជួររដ្ឋាភិបាលអ៊ីស្រាអែល ប៉ុន្តែត្រូវបែកធ្លាយព័ត៌មានដល់សារព័ត៌មានក្នុងស្រុកមួយឈ្មោះថា Walla។
លោក Katz ត្រូវបានគេដកស្រង់សម្តីថា៖ «ប្រទេសអ៊ីស្រាអែលគឺខិតជិតជាងពេលណាណាទាំងអស់ ដែលឈានដល់កិច្ចព្រមព្រៀងចំណាប់ខ្មាំងផ្សេងទៀត»។
យោងតាមសារព័ត៌មាន Walla លោក Katz ក៏បានលើកឡើងថា កិច្ចព្រមព្រៀងនេះ នឹងមានការគាំទ្រពីក្រុមចម្រុះភាគច្រើន ហើយទំនងជាមិនជួបប្រទះបញ្ហាប្រឈមផ្ទៃក្នុងឡើយ។
មន្ត្រីម្នាក់ដែលនៅក្នុងកិច្ចពិភាក្សានេះ ក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា ក្រុមបច្ចេកទេសរបស់អ៊ីស្រាអែលកំពុងនៅទីក្រុងដូហា សម្រាប់កិច្ចពិភាក្សាជាមួយអ្នកសម្រុះសម្រួលកាតា លើ «បញ្ហាដែលសេសសល់» នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។
ការអត្ថាធិប្បាយនេះ ធ្វើឡើងស្របពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកគឺលោក ដូណាល់ ត្រាំ បាននិយាយថា គាត់មាន «ការពិភាក្សាដ៏ល្អ» ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបានរំលឹកឡើងវិញនូវការគំរាមកំហែងយ៉ាងចាស់ដៃរបស់គាត់ចំពោះក្រុមហាម៉ាស បើចំណាប់ខ្មាំងមិនត្រូវបានដោះលែងនៅត្រឹមថ្ងៃទី២០ខែមករាខាងមុខ ដែលជាថ្ងៃដែលលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការ។
កន្លងមក ចំណាប់ខ្មាំងជាង ១០០នាក់ ត្រូវបានរំដោះតាមរយៈកិច្ចចរចា ឬប្រតិបត្តិការជួយសង្គ្រោះពីយោធាអ៊ីស្រាអែល ខណៈចំណាប់ខ្មាំងជាង ១០០នាក់ផ្សេងទៀត នៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សា ហើយក្នុងនោះប្រហែលពាក់កណ្តាលត្រូវបានគេជឿថានៅរស់រានមានជីវិតនៅឡើយ។
ក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស បានសម្លាប់មនុស្ស ១ ២០០នាក់ និងចាប់មនុស្សជាង ២៥០នាក់ ក្នុងអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំមុន ទៅលើប្រទេសអ៊ីស្រាអែល។
ចាប់តាំងពីពេលនោះមក ការវាយលុកសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥ ០២៨នាក់ និងរបួស ១០៦ ៩៦២នាក់។ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


