Connect with us

ព័ត៌មានអន្ដរជាតិ

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

បានផុស

នៅ

សាកសពមួយត្រូវបានគេរកឃើញនៅក្នុងបន្ទប់ដាក់ឧបករណ៍ចុះចត​របស់​យន្ត្តហោះ​ដែលត្រូវបានគេស្គាល់ថាជាកន្លែងដាក់កង់របស់យន្តហោះ របស់ក្រុមហ៊ុន​​អាកាសចរណ៍​ United Airlines​ របស់​សហរដ្ឋអាមេរិក បន្ទាប់ពីវាបានចុះចតនៅរដ្ឋហាវ៉ៃ​នៅ​​ថ្ងៃបុណ្យណូអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអាកាសចរណ៍ United Airlines បាន​ឲ្យ​ដឹង​ថា​ សាកសពនេះត្រូវបានរកឃើញនៅលើជើងហោះហើរលេខ ២០២ ដែលបានចាកចេញពីអាកាសយានដ្ឋាន O’Hare ទីក្រុង Chicago កាល​ពីថ្ងៃ​អង្គារ​ ហើយបានចុះចតនៅអាកាសយានដ្ឋាន Kahului របស់កោះ Maui នៅពេលរសៀល។

ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ខ្លួន​នៅមិនទាន់ច្បាស់ថា​តើមនុស្សនោះចូលដល់កន្លែងដាក់ឧបករណ៍ចុះចតនេះដោយរបៀបណា ឬនៅពេលណានោះទេ ខណៈដែលមនុស្សអាចចូលពីខាងក្រៅបានតែយន្តហោះ Boeing 787-10 ប៉ុណ្ណោះ។ ក្រុមហ៊ុននេះកំពុងធ្វើការជាមួយប៉ូលិសសម្រាប់​ដំណើរ​ការស៊ើបអង្កេត ខណៈជន​រង​គ្រោះ​មិន​ត្រូវ​បាន​បញ្ចេញអត្តសញ្ញាណ​​នោះទេ​​៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម