ព័ត៌មានអន្ដរជាតិ
UN៖ អ៊ីរ៉ង់ ប្រហារជីវិតមនុស្សជាង ៩០០នាក់ក្នុងឆ្នាំ២០២៤
មនុស្សដែលត្រូវបានប្រហារជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ មានចំនួន ៩០១នាក់កាលពីឆ្នាំ២០២៤ ដែលក្នុងនោះមានស្ត្រីចំនួន ៣១នាក់។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២៥។

អង្គការសហប្រជាជាតិ បានឲ្យដឹងថា ការប្រហារជីវិតភាគច្រើនគឺសម្រាប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ប៉ុន្តែក្នុងនោះក៏មានអ្នកប្រឆាំងនយោបាយ និងអ្នកដែលមានទំនាក់ទំនងជាមួយនឹងការតវ៉ាទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២ផងដែរ។ ការប្រហារជីវិត ត្រូវបានធ្វើឡើងដោយការព្យួរក។
កាលពីឆ្នាំ២០២៣ ទោសប្រហារជីវិតនៅអ៊ីរ៉ង់ មានចំនួនសរុប ៨៥៣នាក់។ ការកាត់ទោសប្រហារជីវិត មានចំនួនខ្ពស់បំផុតរបស់អ៊ីរ៉ង់ គឺនៅអំឡុងឆ្នាំ២០១៥ ដោយមនុស្ស ៩៧២នាក់ត្រូវបានសម្លាប់។
លោក Volker Türk មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាជារឿងគួរឲ្យព្រួយបារម្ភម្តងទៀតដែលយើងឃើញមានការកើនឡើងនៃចំនួនមនុស្ស ដែលត្រូវទទួលទោសប្រហារជីវិតនៅអ៊ីរ៉ង់ពីមួយឆ្នាំទៅមួយឆ្នាំ។ វាដល់ពេលហើយ ដែលអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតដ៏ក្តៅគគុកនេះ»។
ទន្ទឹមនោះ លោកស្រី Liz Throssell អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ចំនួនអ្នកទោសជាស្ត្រីភេទដែលត្រូវប្រហារជីវិតនៅអ៊ីរ៉ង់ឆ្នាំ២០២៤ គឺជាតួខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។
លោកស្រីបានបន្ថែមថា៖ «ករណីភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទមនុស្សឃាត។ ស្ត្រីមួយចំនួនធំគឺជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ អាពាហ៍ពិពាហ៍កុមារ ឬអាពាហ៍ពិពាហ៍ដោយបង្ខំ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


