ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មលើវិស័យប្រេងរុស្ស៊ីកាន់តែធ្ងន់ធ្ងរ ខណៈអ៊ុយក្រែនព្យាយាមបំផ្លាញ
សារព័ត៌មាន Al Jazeera បានផ្សាយថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ី ស្របពេលដែលអ៊ុយក្រែនបានយាយីបំផ្លាញឧស្សាហកម្មប្រេងនិងឧស្ម័នរុស្ស៊ីតាមរយៈការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខណៈទីក្រុងវ៉ាស៊ីនតោនជំរុញឱ្យរារាំងមូលនិធិរបស់ក្រុងមូស្គូក្នុងសង្រ្គាមនៅអ៊ុយក្រែន។

សហរដ្ឋអាមេរិក បានកំណត់គោលដៅលើបន្ថែមទៀតលើក្រុមហ៊ុនផលិតប្រេងរុស្ស៊ីធំៗចំនួនពីរ និងនាវាចំនួន១៨៣ ដែលជួយដឹកជញ្ជូនប្រេងឥន្ធនៈ ព្រមទាំងបុគ្គល និងអង្គភាពចំនួន៨០ដែលពាក់ព័ន្ធនឹងការផលិត និងការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ី។ ក្រុមហ៊ុនដែលទទួលទណ្ឌកម្មទាំងពីរនោះរួមមានក្រុមហ៊ុន Gazprom Neft និង Surgutneftegas ជាក្រុមហ៊ុនប្រេងធំបំផុតពីររបស់រុស្ស៊ី។
ក្នុងសង្គ្រាមចុងក្រោយនេះ ជាពិសេសក្រោយការទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប អ៊ុយក្រែនព្យាយាមបំផ្លាញបាញ់បំផ្លាញហេដ្ឋារចនាសម្ព័នប្រេងរបស់រុស្ស៊ី ដោយការផ្លោងនិងការប្រើប្រាស់ដូ្រន ព្រមទាំងកាត់ផ្តាច់បំពង់បង្ហូរឧស្ម័នរុស្ស៊ីទៅអឺរ៉ុបឆ្លងកាត់អ៊ុយក្រែនទៀតផង។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងខ្លាំងប្រឆាំងនឹងប្រភពចំណូលដ៏សំខាន់របស់រុស្ស៊ីសម្រាប់ការផ្តល់មូលនិធិដល់សង្រ្គាមដ៏ឃោរឃៅ និងខុសច្បាប់របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន» ។
ជាមួយគ្នានេះចក្រភពអង់គ្លេសក៏បានចេញទណ្ឌកម្មស្រដៀងគ្នានេះកាលពីថ្ងៃព្រហស្បតិ៍ថា «រាល់ការវាយលុកដែលយើងវាយប្រហារប្រឆាំងនឹងប្រាក់ចំណូលពីប្រេងរបស់រុស្ស៊ី គឺជាជំហានមួយទៀតឆ្ពោះទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងនិរន្តរភាពក្នុងប្រទេសអ៊ុយក្រែន និងជាជំហានឆ្ពោះទៅរកសន្តិសុខ និងវិបុលភាពនៅក្នុងចក្រភពអង់គ្លេស និងលើសពីនេះទៅទៀត»។
លើសពីនេះអាមេរិកក៏ធ្លាប់ដាក់់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និងបុគ្គលនៅក្នុងសហរដ្ឋអាមេរិក រួមទាំងពលរដ្ឋអាមេរិកក្នុងការចូលរួមក្នុងការផ្លាស់ប្តូរហិរញ្ញវត្ថុជាមួយរុស្ស៊ីផងដែរ។ ហើយវិធានការកាលពីថ្ងៃសុក្រក៏ពង្រីកការពិន័យបន្ទាប់បន្សំចំពោះអ្នកដែលជួយរុស្ស៊ីគេចពីទណ្ឌកម្ម ហើយសកម្មភាពទាំងនេះនឹងបង្កើនហានិភ័យទណ្ឌកម្មយ៉ាងខ្លាំងដែលទាក់ទងនឹងពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី»។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ទណ្ឌកម្ម នេះ«គឺវាយលុកគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម និងចែកចាយប្រេងរបស់រុស្ស៊ី»។ មន្ត្រីរូបនេះបានបន្ថែមថា វិធានការនេះគួរតែធ្វើឱ្យរុស្ស៊ីខាតបង់រាប់ពាន់លានដុល្លារក្នុងមួយខែ ប្រសិនបើអនុវត្តបានគ្រប់គ្រាន់។
គួរបញ្ជាក់ថាការដាក់ទណ្ឌកម្មនេះបានកើតឡើង១០ថ្ងៃមុនពេលប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពេលលោកចូលកាន់តំណែង។ កាលពីដើមសប្តាហ៍នេះលោក ត្រាំ បានស្នើថាលោកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច