ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានពីការវាយប្រហារហិង្សា នៅថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែង
ស្របពេលពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ កាន់តែខិតជិតមកដល់ បណ្តាភ្នាក់ងារសន្តិសុខជាតិអាមេរិក ត្រូវគេព្រមានឲ្យប្រុងជើងការខ្ពស់និងរក្សាការប្រុងប្រយ័ត្នជានិច្ច ព្រោះថា ព្រឹត្តិការណ៍នោះនឹងក្លាយជាគោលដៅនៃអំពើហិង្សារបស់ជនជ្រុលនិយម។

តាមការចុះផ្សាយរបស់ Politico នៅថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥, ក្រុមចារកម្មនិងមន្ត្រីច្បាប់បានចេញសារព្រមានថា ជនដែលមិនពេញចិត្តនឹងការបោះឆ្នោត អាចយកព្រឹត្តិការណ៍នេះ ទុកជាឱកាសចុងក្រោយដើម្បីប្រើអំពើហិង្សា បង្ហាញពីការអាក់អន់ស្រពន់ចិត្តចំពោះលទ្ធផលឆ្នោត។
លើសពីនេះ សារនោះបានចង្អុលចំៗទៅការប៉ងធ្វើឃាតលោក ត្រាំ ២លើកអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០២៤ និងការវាយប្រហារភេរវកម្មនៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២៥ក្នុងទីក្រុង New Orleans និង Las Vegas។

មិនត្រឹមប៉ុណ្ណឹង ក្រុមមន្ត្រីក៏បារម្ភដែរថា បាតុកម្មនៅជុំវិញទីតាំងរៀបចំពិធី នឹងរីករាលដាលពិបាកគ្រប់គ្រង។ មានក្រុមមួយចំនួនបានដាក់សំណើសុំច្បាប់ធ្វើបាតុកម្មរួចទៅហើយ ប៉ុន្តែរឿងដដែលៗធ្លាប់កើតឡើងនោះគឺថា បាតុកម្មតែងតែរីកធំ ហើយតែងមានមនុស្សត្រូវចាប់ខ្លួននៅចុងបញ្ចប់។
រឿងមួយទៀតដែលចោទជាកង្វល់ដ៏ធំផងដែរនោះគឺថា អ្នកដែលមានភក្តីភាពជាមួយក្រុមរដ្ឋឥស្លាមឬក្រុមគាំទ្រអ៊ីរ៉ង់ អាចនឹងផ្តោតសំខាន់អំឡុងព្រឹត្តិការណ៍នេះ។ ជាយូរមកហើយ អ៊ីរ៉ង់ បានព្យាយាមសម្លាប់លោក ត្រាំ ឬទីប្រឹក្សារបស់គាត់ ដើម្បីសងសឹកចំពោះការធ្វើឃាតមេទ័ព Qassem Soleimani នៅពេលលោក ត្រាំ ចូលកាន់អាណត្តិដំបូង។

លោក John Cohen អតីតមន្ត្រីប្រឆាំងភេរវកម្មដែលជួយរៀបចំផែនការសន្តិសុខ សម្រាប់ពិធីសម្ពោធចូលកាន់តំណែងរបស់លោក ចូ បៃដិន បាននិយាយថា ព្រឹត្តិការណ៍ឆ្នាំនេះប្រឈមនឹងការគំរាមកំហែងច្រើនជាងកាលពីបួនឆ្នាំមុនទៅទៀត។
សូមបញ្ជាក់ថា ប៉ូលិស២៥ ០០០នាក់មកពីជុំវិញប្រទេស នឹងត្រូវបានដាក់ពង្រាយទៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីការពារសន្តិសុខក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៧ នៅថ្ងៃទី២០ខែមករាឆ្នាំ២០២៥៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


