ព័ត៌មានអន្ដរជាតិ
WHO៖ ហ្គាហ្សា ត្រូវការហោចណាស់ ១០ពាន់លានដុល្លារ សម្រាប់ស្ដារប្រព័ន្ធសុខភាពឡើងវិញ
យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ១០ពាន់លានដុល្លារ ទំនងជានឹងត្រូវការចាំបាច់ ដើម្បីកសាងប្រព័ន្ធសុខភាពដែលបំផ្លិចបំផ្លាញរបស់តំបន់ហ្គាហ្សាឡើងវិញ ក្នុងរយៈពេល៥ទៅ៧ឆ្នាំខាងមុខ។ នេះបើយោងតាមការវាយតម្លៃដំបូងរបស់អង្គការសុខភាពពិភពលោក។

លោក Rik Peeperkorn តំណាងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិប្រចាំនៅទឹកដីប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា៖ «តម្រូវការគឺធំធេងណាស់… ច្រើនជាង ៣ពាន់លានដុល្លារសម្រាប់រយៈពេល១ឆ្នាំកន្លះដំបូង និងបន្ទាប់មក ១០ពាន់លានដុល្លារសម្រាប់រយៈពេល ៥ទៅ ៧ឆ្នាំ»។
ជាមួយនឹងបទឈប់បាញ់នៅទីបំផុតបានលេចចេញជារូបរាង ក្រុមមនុស្សធម៌កំពុងអំពាវនាវឲ្យមានការកើនឡើងយ៉ាងខ្លាំងនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញព្រោះសង្រ្គាម ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ទំហំនៃតម្រូវការដ៏ខ្ពស់នេះ។
ទន្ទឹមនោះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា៖ «មានតិចជាងពាក់កណ្តាលនៃមន្ទីរពេទ្យក្នុងហ្គាហ្សាដែលអាចដំណើរការបាន»។
លោកបានសាទរចំពោះសេចក្តីប្រកាសកាលពីថ្ងៃពុធពីអ្នកសម្រុះសម្រួលដែលថា ទីបំផុតអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់បទឈប់បាញ់ ដោយបញ្ជាក់ថាវាជាព័ត៌មានដ៏ល្អបំផុត។
លោកបានសម្តែងក្តីសង្ឃឹមថា៖ «កិច្ចព្រមព្រៀងនេះជាការបញ្ចប់ជំពូកងងឹតបំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន»។
សូមបញ្ជាក់ថា អ៊ីស្រាអែលនិងក្រុមហាម៉ាសឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅយប់ថ្ងៃទី១៥ខែមករា២០២៥ ហើយកិច្ចព្រមព្រៀងនោះនឹងចូលជាធរមាននៅថ្ងៃអាទិត្យទី១៩ខែមករា គឺ១ថ្ងៃមុនការឡើងកាន់អំណាចរបស់ដូណាល់ត្រាំជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


