Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ហាមប្រាម​ភ្នាក់ងារ​រដ្ឋាភិបាល​ខ្លួន មិន​ឲ្យ​ប្រើ DeepSeek

បានផុស

នៅ

តៃវ៉ាន់ បាន​ហាមឃាត់​ទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់របស់ខ្លួន និងអ្នកផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការប្រើប្រាស់បច្ចេកវិទ្យា DeepSeek ដែល​ជា​បញ្ញា​សិប្បនិម្មិត​ថ្មី​របស់ចិន ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Adobe Stock)

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Bloomberg កាល​ពី​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ក្រសួងកិច្ចការឌីជីថលរបស់កោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការ​ប្រើប្រាស់​ DeepSeek អាច​បង្ក​ជា​បញ្ហា​សន្តិសុខ ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ព័ត៌មាន​ជា​ដើម។

ក្រសួងឌីជីថលរបស់តៃវ៉ាន់ បានបន្ថែម​ថា មិនគួរប្រើព័ត៌មានផ្លូវការ ឬព័ត៌មានសម្ងាត់ណាមួយដើម្បីសួរពី DeepSeek ឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់​ថា៖ «វាជាផលិតផលដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខព័ត៌មានជាតិ»។

ក្រុមហ៊ុន​ DeepSeek នៅក្នុងខែមករាបាន​បញ្ចេញ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​ AI ថ្មីមួយ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ធំ​របស់​ក្រុមហ៊ុន​​បច្ចេកវិទ្យា​យក្ស​ជា​ច្រើន ដូចជា ​ក្រុមហ៊ុន OpenAI ជា​ដើម។

ត្បិត​មាន​ការ​ពេញ​និយម និង​ល្បី​ខ្លាំង​លឿន​ក៏​ពិត​មែន តែ​បញ្ហា​ប្រឈម​​ចំពោះការរីកចម្រើនរបស់ DeepSeek ក៏​កើត​ឡើង​ច្រើន​ផង​ដែរ ដោយសាររដ្ឋាភិបាល និងអាជីវកម្ម​មួយ​ចំនួន​កំពុង​ពិចារណាពីផលប៉ះពាល់ផ្នែកសន្តិសុខតាមអ៊ីនធឺណិត និងលទ្ធភាពដែលទិន្នន័យ និងព័ត៌មានផ្សេងទៀតត្រូវ​បាន​ប្រមូលបានដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Hangzhou ហើយ​អាចត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលរបស់ប្រទេសចិន។

ក្រៅ​តែ​ពី​តៃវ៉ាន់ និយតករឯកជនភាពរបស់ប្រទេសអ៊ីតាលី បានបិទកម្មវិធី DeepSeek មិន​ឲ្យ​ប្រើប្រាស់ ខណៈចក្រភពអង់គ្លេសបានចេញការព្រមានដល់ពលរដ្ឋ និង​ក្រុមហ៊ុន​អាជីវកម្មរបស់ខ្លួន ហើយមន្ទីរបញ្ចកោណអាមេរិកបានបិទ​ការចូលប្រើប្រាស់ DeepSeek នៅ​លើ​ទឹក​ដី​ខ្លួនតែ​ម្ដង​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម