Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ នឹងទិញយកតំបន់ហ្គាហ្សា តែម្តង

បានផុស

នៅ

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ឆ្ពោះទៅកាន់ទីក្រុង New Orleans ដើម្បីចូលរួមព្រឹត្តិការណ៍ National Football League Super Bowl កាលពីថ្ងៃអាទិត្យទី៩ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញជំហរថា លោកនឹងទិញយកតំបន់ហ្គាហ្សាមកគ្រប់គ្រងតែម្តង។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Reuters, លោក ត្រាំ និយាយថា លោកនឹងទិញយកតំបន់នោះ ប៉ុន្តែក៏នឹងផ្តល់សិទ្ធិដល់រដ្ឋផ្សេងឲ្យចូលទៅអភិវឌ្ឍទីតាំងមួយចំនួននៃជ្រោយហ្គាហ្សាផងដែរ ដូច្នេះក្រុមសកម្មប្រយុទ្ធហាម៉ាស ច្បាស់ជាមិនត្រឡប់មកវិញឡើយ។ មិនត្រឹមប៉ុណ្ណឹង លោកត្រាំក៏បង្ហើបផងដែរថា សហរដ្ឋអាមេរិក នឹងទទួលយកជនភៀសខ្លួនប៉ាឡេស្ទីន ប៉ុន្តែមានលក្ខខណ្ឌ។

ការលើកឡើងរបស់លោកត្រាំ បានទទួលការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់ក្រុមហាម៉ាស ដោយពួកគេអះអាងថា «ហ្គាហ្សា មិនមែនជាទំនិញសម្រាប់លក់ដូរឡើយ។ នេះជាទឹកដីរបស់ប៉ាឡេស្ទីន ហើយប៉ាឡេស្ទីន នឹងរារាំងផែនការនេះឲ្យខាងតែបាន»។

ជ្រោយហ្គាហ្សា (រូបថត៖ Reuters)

សូមជម្រាបជាថ្មី នេះមិនមែនទើបលើកដំបូងទេដែលលោក ត្រាំ បង្ហាញពីបំណងគ្រប់គ្រងតំបន់ហ្គាហ្សា។ ជាក់ស្តែង កាលពីសប្តាហ៍មុន ប្រមុខសេតវិមានក៏លើកឡើងដែរថា សហរដ្ឋអាមេរិកនឹងកាន់កាប់ជ្រោយហ្គាហ្សា ហើយអភិវឌ្ឍតំបន់នេះតាមរយៈការកសាងឡើងវិញ ដោះមីន បង្កើតការងារនិងស្តារសេដ្ឋកិច្ច។ 

ហ្គាហ្សាគឺជាជ្រោយដ៏តូចមួយដែលមានផ្ទៃដីប្រហែល ៣៦៥គីឡូម៉ែត្រក្រឡា ជាប់ព្រំដែនអ៊ីស្រាអែលនិងអេហ្ស៊ីប ហើយម្ខាងទៀតបែរមុខទៅសមុទ្រមេឌីទែរ៉ាណេ។ វាជាទឹកដីមួយក្នុងចំណោមទឹកដីប៉ាឡេស្ទីនចំនួនពីរ ដែលមួយទៀតគឺ West Bank ជាប់ព្រំដែនហ្ស៊កដានី ប៉ុន្តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល។

ជ្រោយហ្គាហ្សា (រូបថត៖ Reuters)

ហ្គាហ្សាស្ទ្រីប ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការប្រឆាំងក្រុមហាម៉ាស ជាការសងសឹកចំពោះការវាយឆ្មក់បង្ហូរឈាមលើទឹកដីអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ថា អ៊ីស្រាអែល នឹងប្រគល់ហ្គាហ្សា ឲ្យអាមេរិក 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៩ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម