ព័ត៌មានអន្ដរជាតិ
ជនជាតិថៃ ៥នាក់ ត្រូវបានក្រុមហាម៉ាសដោះលែង ក្រោយជាប់ឃុំខ្លួនអស់ ១៥ខែ
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៥ថា ចំណាប់ខ្មាំងជាជនជាតិថៃចំនួន ៥នាក់ ដែលត្រូវចាប់ខ្លួនទៅតំបន់ហ្គាហ្សាដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានដោះលែងឲ្យមានសេរីភាពហើយកាលពីចុងសប្ដាហ៍។

ក្នុងអំឡុងការវាយប្រហារដោយក្រុមហាម៉ាសកាលពីខែតុលាឆ្នាំ២០២៣ទៅលើប្រទេសអ៊ីស្រាអែល ជនជាតិថៃជាង ៤០នាក់ត្រូវបានសម្លាប់ និង ៣១នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនទៅកាន់តំបន់ហ្គាហ្សា។ កាលពីខែវិច្ឆិកាឆ្នាំ២០២៣ ហាម៉ាសបានដោះលែងចំណាប់ខ្មាំងជនជាតិថៃចំនួន ១៧នាក់ឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។
រដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa ដែលបានជួបចំណាប់ខ្មាំងនៅអ៊ីស្រាអែលបន្ទាប់ពីការដោះលែងពួកគេកាលពីសប្តាហ៍មុន បាននិយាយថា៖ «នេះគួរឲ្យត្រេកអរ ដែល (ពួកគេ) វិលត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេវិញ។ យើងមិនដែលចុះចាញ់ឡើយ ហើយនេះគឺជាលទ្ធផល»។
មុនពេលមានជម្លោះ ពលករថៃប្រមាណ ៣០ ០០០នាក់ បានធ្វើការក្នុងវិស័យកសិកម្មរបស់អ៊ីស្រាអែល ដែលធ្វើឲ្យពួកគេក្លាយជាក្រុមពលករចំណាកស្រុកធំជាងគេមួយនៅក្នុងប្រទេស។
ប្រជាជនថៃជិត ៩ ០០០នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ខែតុលា។ ពលករភាគច្រើនមកពីតំបន់ភាគឦសាននៃប្រទេសថៃ ជាតំបន់ដែលមានភូមិ និងសហគមន៍កសិកម្ម ដែលស្ថិតក្នុងចំណោមប្រជាជនក្រីក្របំផុតក្នុងប្រទេស។
ក្រសួងការបរទេសថៃ បាននិយាយថា នៅមានជនជាតិថៃម្នាក់ដែលកំពុងជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា ហើយបន្ថែមពីនេះក៏មានសាកសពជនជាតិថៃចំនួន ២នាក់ផ្សេងទៀតផងដែរ។
លោករដ្ឋមន្ត្រី Maris បានប្រាប់ថា៖ «យើងនៅតែមានក្តីសង្ឃឹម និងបន្តធ្វើការដើម្បីនាំយកពួកគេមកវិញ»៕




ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


