ព័ត៌មានអន្ដរជាតិ
រ៉យទ័រ៖ អាមេរិកនឹងជំរុញអឺរ៉ុប ទិញអាវុធពីខ្លួនបន្ថែមទៀត ដើម្បីជួយដល់អ៊ុយក្រែន
ប្រភពរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងនឹងជំរុញសម្ព័ន្ធមិត្តអឺរ៉ុបឲ្យទិញសព្វាវុធរបស់អាមេរិកបន្ថែមទៀតសម្រាប់អ៊ុយក្រែន មុនពេលការចរចាសន្តិភាពជាមួយប្រទេសរុស្ស៊ី។

ផែនការនេះ បើត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការ នឹងផ្តល់ការធានាឡើងវិញមួយចំនួនដល់មេដឹកនាំអ៊ុយក្រែន ដែលមានការព្រួយបារម្ភថា លោកប្រធានាធិបតី ត្រាំ អាចនឹងរារាំងជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ដែលយោធារបស់ពួកគេបាននិងកំពុងបាត់បង់ទឹកដីបន្តិចម្តងៗ ក្រោមការវាយលុកដ៏ខ្លាំងក្លារបស់រុស្ស៊ីនៅតំបន់ភាគខាងកើត។
បណ្តាប្រទេសនៅអឺរ៉ុបពីមុន ក៏ធ្លាប់បានទិញសព្វាវុធរបស់អាមេរិកសម្រាប់អ៊ុយក្រែន ក្នុងអំឡុងរដ្ឋបាលលោក ចូ បៃដិន ផងដែរ។
ប្រភពបាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក រួមទាំងបេសកជនអ៊ុយក្រែនរបស់លោក ត្រាំ គឺលោក Keith Kellogg នឹងពិភាក្សាអំពីការទិញអាវុធដែលអាចមានជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនៅសប្តាហ៍នេះ ក្នុងអំឡុងពេលសន្និសីទសន្តិសុខទីក្រុង Munich។
ពួកគេបានបន្ថែមថា វាគឺជាគំនិតមួយក្នុងចំណោមគំនិតជាច្រើនដែលរដ្ឋបាលកំពុងពិភាក្សា ដើម្បីបន្តការដឹកជញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងកៀវ ដោយមិនចាំបាច់ចំណាយដើមទុនដ៏ច្រើនរបស់អាមេរិក។

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទទី១០កុម្ភៈ២០២៥ជាមួយរ៉យទ័រ លោក Kellogg បានបដិសេធមិនបញ្ជាក់ពីផែនការនេះទេ ប៉ុន្តែបាននិយាយថា៖ «សហរដ្ឋអាមេរិកតែងតែពេញចិត្តលក់អាវុធដែលផលិតនៅអាមេរិក ព្រោះវាពង្រឹងសេដ្ឋកិច្ចរបស់យើង។ មានជម្រើសជាច្រើននៅទីនោះ។ អ្វីគ្រប់យ៉ាងកំពុងដំណើរការនៅពេលនេះ» ដោយបន្ថែមថា ការដឹកជញ្ជូនដែលបានអនុម័តពីមុនដោយអតីតប្រធានាធិបតី បៃដិន នៅតែកំពុងនាំចេញទៅអ៊ុយក្រែនដដែល។
វាមិនច្បាស់ទេថា តើសហរដ្ឋអាមេរិកមានគម្រោងស្នើសុំឲ្យបណ្តាប្រទេសនៅអឺរ៉ុបទិញអាវុធអាមេរិកតាមរយៈកិច្ចសន្យាពាណិជ្ជកម្ម ឬដោយផ្ទាល់ពីឃ្លាំងស្តុករបស់អាមេរិក។ កិច្ចសន្យាពាណិជ្ជកម្មខ្លះអាចចំណាយពេលរាប់ឆ្នាំឯណោះដើម្បីបញ្ចប់។
កន្លងមក លោក ត្រាំ បានប្តេជ្ញាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកថានឹងកាត់ផ្តាច់ជំនួយទាំងអស់ដល់អ៊ុយក្រែន។ ប៉ុន្តែក្រុមទីប្រឹក្សារបស់លោកមួយចំនួន បានប្រកែកថា ក្រុងវ៉ាស៊ីនតោនគួរតែបន្តគាំទ្រដល់ទីក្រុងកៀវខាងផ្នែកយោធា ជាពិសេសបើការចរចាសន្តិភាពត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំ២០២៥។
សូមបញ្ជាក់ថា លោក បៃដិន បានអនុម័តជំនួយសន្តិសុខជាង ៦៥ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងអំឡុងពេលកាន់តំណែង។ យ៉ាងណាមិញ មន្ត្រីនៅក្នុងទីក្រុងកៀវ រួមទាំងប្រធានាធិបតី លោក វ៉ា្លឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខបន្ថែមទៀត មុនពេលចូលទៅក្នុងកិច្ចចរចាជាមួយទីក្រុងមូស្គូ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


