ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា កិច្ចចរចាហ្គាហ្សាកំពុងដំណើរការយ៉ាងរលូន
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងសុទិដ្ឋិនិយម ហើយនិយាយថា ការពិភាក្សាពាក់ព័ន្ធនឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សាកំពុងដំណើរការយ៉ាងរលូន។

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈ លោក ត្រាំ បានប្រាប់ថា ការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកំពុងស្ថិតនៅក្នុងការចរចាដ៏ល្អដើម្បីកែលម្អស្ថានភាព ដោយបន្ថែមថា៖ «យើងកំពុងធ្វើការយ៉ាងលំបាកនៅមជ្ឈិមបូព៌ា និងតំបន់ហ្គាហ្សា។ ខ្ញុំគិតថា យើងនឹងបង្កើតដំណោះស្រាយដ៏ល្អមួយចំនួន»។
ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស បានរំលឹកឡើងវិញនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ ក្នុងការបង្កើតឲ្យមានរដ្ឋឯករាជ្យប៉ាឡេស្ទីន ដោយទទួលបានអធិបតេយ្យភាពពេញលេញ ផ្អែកតាមផែនទីព្រំដែនឆ្នាំ១៩៦៧ ដែលមានក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានី។ លោក Starmer ដោយនិយាយថា៖ «ខ្ញុំជឿថា ដំណោះស្រាយរដ្ឋទាំងពីរនៅទីបំផុតគឺជាមធ្យោបាយតែមួយគត់សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់»។

ការអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីការបញ្ចប់នាពេលថ្មីៗនេះនៃដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលនាំទៅដល់ការប្រគល់ចំណាប់ខ្មាំងចំនួន ៣៣នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីនប្រហែល ២ ០០០នាក់ដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល។
កាលពីដើមខែកុម្ភៈនេះ លោក ត្រាំ បានស្នើផែនការដ៏ចម្រូងចម្រាសមួយ ដែលឲ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ហ្គាហ្សា ក្នុងគោលបំណងផ្លាស់ប្តូរតំបន់នេះទៅជារមណីយដ្ឋានមេឌីទែរ៉ាណេ។ សំណើនេះ បានរងការរិះគន់ និងមន្ទិលពីអ្នកសង្កេតការណ៍អន្តរជាតិផ្សេងៗ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


