ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គំរាមដាក់ទណ្ឌកម្មដ៏ធ្ងន់លើរុស្ស៊ី ដើម្បីឲ្យឈានដល់បទឈប់បាញ់ឆាប់ៗ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រទី៧ខែមីនា បានព្រមានរុស្ស៊ីពីការដាក់ទណ្ឌកម្ម និងពន្ធគយសំខាន់ៗ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយ៉ាងឆាប់រហ័ស ក្នុងការបញ្ចប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

ការប្រកាសនេះ ធ្វើឡើងនៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដែលបណ្តាលឲ្យខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រភពថាមពល និងឧស្ម័ន។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ថា៖ «ដោយផ្អែកលើការពិតដែលថា រុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងដាច់អហង្ការនៅលើសមរភូមិនាពេលនេះ ខ្ញុំកំពុងពិចារណាយ៉ាងខ្លាំងលើការដាក់ទណ្ឌកម្មផ្នែកធនាគារ ការដាក់ទណ្ឌកម្ម និងពន្ធលើប្រទេសរុស្ស៊ី រហូតទាល់តែមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដំណោះស្រាយចុងក្រោយស្តីពីសន្តិភាពត្រូវបានសម្រេច»។
មេដឹកនាំអាមេរិក បានសង្កត់ធ្ងន់ទៀតថា៖ «ប្រាប់ទៅរុស្ស៊ី និងអ៊ុយក្រែន ត្រូវចូលតុ (ចរចា) ឥឡូវនេះ មុននឹងយឺតពេល។ សូមអរគុណ!!!»។
លោក ត្រាំ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការចាប់ផ្តើមកិច្ចចរចាសន្តិភាព ដោយបង្ហាញសុទិដ្ឋិនិយមថា ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ហ្សេលេនស្គី ប្តេជ្ញាបញ្ចប់សង្រ្គាម ហើយនឹងខិតទៅរកការចរចាដោយចិត្តត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនទាន់ឆ្លើយតបទៅនឹងការគំរាមកំហែងចុងក្រោយបង្អស់ទាំងនេះនៅឡើយទេ។

ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ ក៏បានផ្អាកការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ុយក្រែន ដោយបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានលើសមត្ថភាពការពាររបស់អ៊ុយក្រែន។ ទង្វើនេះ ត្រូវបានគេរិះគន់ថាអាចធ្វើឲ្យជំហរអ៊ុយក្រែនចុះខ្សោយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពបន្ថែមទៀត លោកប្រធានាធិបតី ត្រាំ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបានសម្តែងថា ការចរចាជាមួយលោក ពូទីន គឺ«ងាយស្រួលជាង» បើប្រៀបធៀបទៅនឹងការដោះស្រាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ហើយជឿជាក់ថា លោក ពូទីន មានបំណងចង់បញ្ចប់ជម្លោះ។
ការវិវឌ្ឍទាំងនេះ បានធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងជាមួយសម្ព័ន្ធមិត្តណាតូ ខណៈដែលគោលនយោបាយរបស់លោក ត្រាំ ហាក់ដូចជាតម្រឹមឲ្យកាន់តែជិតស្និទ្ធជាមួយនឹងផលប្រយោជន៍របស់រុស្ស៊ី។ មេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភអំពីការត្រូវបានដកចេញពីការចរចា និងផលប៉ះពាល់ដែលអាចកើតមានចំពោះសន្តិសុខក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី៖ បទឈប់បាញ់លើអាកាស និងសមុទ្រ អាចសាកល្បងឆន្ទៈរុស្ស៊ីក្នុងការបញ្ចប់សង្គ្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


