ព័ត៌មានអន្ដរជាតិ
ត្រាំ៖ សម្ព័ន្ធភាពរវាងអាមេរិក និងជប៉ុន មិនស្មើភាពគ្នាសោះ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះស្ថានភាពបច្ចុប្បន្ននៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដោយលើកឡើងថា វាមានអត្ថប្រយោជន៍មិនសមាមាត្រ ពោលគឺប្រទេសជប៉ុនទទួលបានផលច្រើនជាងអាមេរិក។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី៧ខែមីនា លោក ត្រាំ បាននិយាយថា៖ «យើងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយជប៉ុន។ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងគួរឲ្យចាប់អារម្មណ៍ជាមួយជប៉ុន ដែលយើងត្រូវការពារពួកគេ ប៉ុន្តែពួកគេមិនចាំបាច់ការពារពួកយើង»។
លោកបានបន្តថា៖ «មួយវិញទៀត ពួកគេរកលុយបានច្រើនជាមួយយើងខាងសេដ្ឋកិច្ច។ ខ្ញុំសួរតាមត្រង់ តើអ្នកណាជាអ្នកបង្កើតកិច្ចព្រមព្រៀងទាំងនេះ?»។
ការលើកឡើងនេះ ធ្វើឡើងខណៈដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន កំពុងរៀបចំដំណើរទេស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយតាមសេចក្ដីរាយការណ៍មានគោលបំណងស្នើសុំការលើកលែងពន្ធពីអាមេរិកលើអាលុយមីញ៉ូម និងដែក។
លោក ត្រាំ បានប្រកាសថា ពន្ធគយ ២៥% លើអាលុយមីញ៉ូម និងដែក ដែលនាំចូលទឹកដីអាមេរិក នឹងត្រូវអនុវត្តចាប់ពីថ្ងៃពុធសប្ដាហ៍ក្រោយ ដោយគ្មានករណីលើកលែងជាដាច់ខាត។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសុក្រថា ជប៉ុនជឿជាក់លើទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សាកាតព្វកិច្ចរបស់ខ្លួនចំពោះសន្ធិសញ្ញាសន្តិសុខរវាងប្រទេសទាំងពីរ។
ចំណែកឯរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ទីក្រុងតូក្យូ លោក Yoji Muto បានប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករបស់លោកនឹងទទួលបានលទ្ធផល «ឈ្នះ-ឈ្នះ សម្រាប់ផលប្រយោជន៍ជាតិរបស់ជប៉ុន និងសហរដ្ឋអាមេរិក»។
សូមបញ្ជាក់ថា សព្វថ្ងៃ បុគ្គលិកយោធាអាមេរិកប្រមាណ ៥៤ ០០០នាក់កំពុងឈរជើងនៅជប៉ុន ដែលភាគច្រើនក្នុងតំបន់អូគីណាវ៉ា ភាគខាងកើតកោះតៃវ៉ាន់។ ក្នុងឆ្នាំ២០១៩ លោក ត្រាំ ធ្លាប់បាននិយាយថា បើអាមេរិកត្រូវបានវាយប្រហារ នោះប្រទេសជប៉ុនអាច«មើលតាមទូរទស្សន៍ Sony» ដោយបញ្ជាក់ពីជំនឿរបស់គាត់ថា ប្រទេសជប៉ុនមិនបានរួមចំណែកគ្រប់គ្រាន់ក្នុងកាតព្វកិច្ចការពារគ្នាទៅវិញទៅមកនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


