ព័ត៌មានអន្ដរជាតិ
ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់
កាលពីរាត្រីថ្ងៃអង្គារទី១១ខែមីនាឆ្នាំ២០២៥ គ្រោះអគ្គិភ័យដ៏រន្ធត់បានឆាបឆេះមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក នៃប្រទេសថៃ ដែលបណ្តាលឲ្យមានការជម្លៀសអ្នកជំងឺនិងបង្កភាពភ័យឆោឡោ ខណៈមកទល់ពេលនេះ មិនទាន់មានសេចកក្តីរាយការណ៍អំពីមនុស្សស្លាប់នោះទេ។

តាមសេចក្តីរាយការណ៍របស់ Bangkok Post, អគ្គិភ័យបានចាប់ផ្តើមឆាបឆេះនាវេលាម៉ោង ៧:២០នាទីយប់ ចេញពីជាន់ទី២នៃមន្ទីរពេទ្យ។

ភ្លាមៗ រដ្ឋបាលក្រុងក៏បានបញ្ជូនក្រុមពន្លត់អគ្គិភ័យ ដើម្បីទប់ទល់នឹងអណ្តាតភ្លើង ខណៈគ្រូពេទ្យនិងបុគ្គលិកមន្ទីពេទ្យ ប្រញាប់ប្រញាល់ជម្លៀសអ្នកជំងឺិនិងមនុស្សម្នា យ៉ាងតក់ក្រហល់ជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងអំពីមូលហេតុបង្កឲ្យមានអគ្គិភ័យនៅឡើយទេ ប៉ុន្តែមន្ត្រីជំនាញបានបើកការស៊ើបអង្កេតរួចហើយ លើករណីនេះ។

សូមបញ្ជាក់ថា មន្ទីរពេទ្យនេះ ស្ថិតនៅលើផ្លូវ Rama ទី៦ ក្នុងសង្កាត់ Thung Phaya Thai ខណ្ឌ Ratchathewi។ វាមានកម្ពស់៩ជាន់ ដោយជាន់ទី១ដល់ជាន់ទី៤គឺជាផ្នែកវះកាត់និងមន្ទីរពិសោធន៍ ចំណែកចាប់ពីជាន់ទី៥ដល់ជាន់ទី៩ គឺសម្រាបអ្នកជំងឺសម្រាកព្យាបាល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្លងចរន្តអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅខណ្ឌដង្កោ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


