Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនថៃ៥ពាន់នាក់ស្លាប់ដោយសារការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ

បានផុស

នៅ

ជាមធ្យមប្រជាជនថៃ ៥០០០នាក់បានស្លាប់ដោយការធ្វើអត្តឃាតក្នុងមួយឆ្នាំៗ និង​ការ​ធ្វើអត្តឃាតម្នាក់​បានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តសមាជិកគ្រួសារចំនួន៦នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១៦ខែមីនា។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាគមការពារការធ្វើអត្តឃាតរបស់ប្រទេសថៃ បានបង្ហាញថា ជាមធ្យមប្រជាជនថៃចំនួន ៥០០០នាក់បានស្លាប់ដោយ​សារ​ការធ្វើអត្តឃាតជារៀងរាល់ឆ្នាំ ដោយក្នុងការស្លាប់នីមួយៗធ្វើឱ្យសមាជិកគ្រួសារចំនួន៦នាក់ធ្លាក់ទឹកចិត្ដ ឬធ្វើអត្ត​ឃាតតាម។

សាស្ត្រាចារ្យបណ្ឌិត លោក Prakarn Thomyangkoon ប្រធានសមាគមបានមានប្រសាសន៍ថា សមាជិកគ្រួសារប្រហែល​៦​នាក់នៃមនុស្សម្នាក់ដែលបានស្លាប់ដោយការធ្វើអត្តឃាតអាចធ្លាក់ទឹកចិត្ដ ឬអាចមានអារម្មណ៍ចង់បញ្ចប់ជីវិតខ្លួនឯងដែរ។

បុគ្គលដែលរងផលប៉ះពាល់ទាំង៦នាក់អាចរួមមាន ឪពុកម្តាយ ប្តីប្រពន្ធ បងប្អូនបង្កើត ដៃគូស្នេហា ឬមិត្តភក្តិជិតស្និទ្ធ។
លោក Prakarn បានសង្កត់ធ្ងន់ថា អ្នកដែលរងផលប៉ះពាល់ ទាមទារការប្រឹក្សា ដើម្បីជួយពួកគេឱ្យទទួលបានឆន្ទៈក្នុងការចង់រស់នៅឡើងវិញ។ លោក​បន្ថែម​ថា មូលហេតុ​ទូទៅ​នៃ​ការ​ធ្វើ​អត្តឃាត​រួម​មាន៖ ការមិនសប្បាយចិត្តនឹងជីវិតបច្ចុប្បន្នរបស់ពួកគេ កង្វះការឲ្យតម្លៃខ្លួនឯង និងធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតពីមុន។

(រូបភាព៖​ Reuters)

ប្រធានសមាគមរូបនេះបានណែនាំថា សាច់ញាតិគួរតែនាំបុគ្គលដែលធ្វើអត្តឃាតមកព្យាបាលជាក្រុម និងលើកទឹកចិត្តពួកគេឱ្យបញ្ចេញគំនិតរបស់ពួកគេ ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ុនប៉ងបន្ថែមទៀត។ លោកក៏បានកត់សម្គាល់ផងដែរថា១០% នៃអ្នកដែលសម្លាប់ខ្លួនពីមុនធ្លាប់បានប៉ុនប៉ងធ្វើអត្តឃាត។

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យបណ្ឌិតលោកស្រី Panomporn Phumchan មកពីនាយកដ្ឋានចិត្តវិទ្យានៃមហាវិទ្យាល័យសង្គមវិទ្យានៃសាកលវិទ្យាល័យ Kasetsart បាននិយាយថា ការយកចិត្តទុកដាក់ស្តាប់យ៉ាងសកម្មពីជនរងគ្រោះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការធ្វើអត្តឃាត។ នៅពេលស្តាប់បុគ្គលដែលប៉ុនប៉ងធ្វើអត្តឃាត គួរតែអនុញ្ញាតឱ្យពួកគេបញ្ចេញគំនិតរបស់ពួកគេឱ្យបានពេញលេញ ដោយមិនមានការរំខាន ឬរិះគន់លើពួកគេឡើយ៕

(រូបភាព៖​ iStock)

អតុ្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម