ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងនឹងដាក់ពង្រាយប៉ូលិសបង្ក្រាបកុបកម្ម១៤០០០នាក់នៅថ្ងៃប្រកាសសាលក្រមលោក Yoon
យោងការផ្សាយរបស់សារព័ត៌មានកូរ៉េ មន្ត្រីប៉ូលិសបាននិយាយកាលពីថ្ងៃពុធនេះថា សមត្ថកិច្ចនឹងដាក់ពង្រាយមន្ត្រីប៉ូលីសប្រឆាំងកុបកម្មប្រហែល ១៤០០០នាក់នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃនៃការប្រកាសសាលក្រមរបស់តុលាការធម្មនុញលើបណ្តឹងចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol ដើម្បីឆ្លើយតបទៅនឹងភាពចលាចលក្នុងសង្គមដែលអាចកើតមាន និងដាក់បញ្ហាសន្តិសុខដល់កម្រិតខ្ពស់បំផុត។

មន្ត្រីបាននិយាយថា ចំនួននេះតំណាងឱ្យ ៦០ភាគរយនៃកងកម្លាំងគ្រប់គ្រងកុបកម្មដែលមានទាំងអស់ ដែលត្រូវចល័តទូទាំងប្រទេសក្រោមការជូនដំណឹងសន្តិសុខកម្រិតខ្ពស់បំផុតរបស់ប៉ូលិស។ រហូតដល់បច្ចុប្បន្ននេះ រលកនៃតវ៉ាពីខាងភាគីទាំងគាំទ្រនិងប្រឆាំងលោក Yoon Suk Yeol បានកើនឡើងយ៉ាងខ្លាំងក្នុងដំណើរឆ្ពោះទៅថ្ងៃប្រកាសសាលក្រម ដើម្បីសម្រេចលើជោគវាសនារបស់ប្រធានាធិបតីថាតើត្រូវទម្លាក់ចេញពីអំណាច ឬក៏ត្រូវប្រគល់អំណាចប្រធានាធិបតីឲ្យលោកវិញ។
ការប្រកាសសាលក្រមនេះត្រូវបានគេរំពឹងធ្វើយ៉ាងទូលំទូលាយនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ទោះបីជាបែបនេះក៏ដោយ ការប្រកាសសាលក្រមលើសំណុំរឿងប្រធានាធិបតី Yoon Suk Yeol បានប្រើពេលច្រើនជាងប្រធានាធិបតីមុនក្នុងសំណុំរឿងចោទប្រកាន់ទម្លាក់អំណាចដែលបានធ្វើឡើងដោយរដ្ឋសភានេះ។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានឲ្យដឹងថា តុលាការបានបញ្ចប់ការកាត់ទោសចោទប្រកាន់លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ កាលពីចុងខែមុន ហើយគ្រោងនឹងសម្រេចក្នុងពេលឆាប់ៗនេះ។ ទោះបីយ៉ាងណា ថ្ងៃប្រកាសសាលក្រមមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ដែលជាធម្មតាតុលាការត្រូវប្រកាសមុនយ៉ាងហោចក៏២ឬ៣ថ្ងៃ មុនថ្ងៃចេញសាលក្រម។
កាលពីមុន ប៉ូលីសបានគ្រោងដាក់ពង្រាយមន្រ្តីចំនួន ១២០០០នាក់នៅក្នុងទីក្រុងសេអ៊ូល ប៉ុន្តែបានបង្កើនទំហំ ដើម្បីទប់ទល់នឹងស្ថានភាពដែលមិននឹកស្មានដល់ដែលអាចកើតឡើងពីការប្រមូលផ្តុំទ្រង់ទ្រាយធំ និងការវាយប្រហារដែលអាចកើតមានលើកន្លែងសំខាន់ៗ រួមទាំងតុលាការ និងចៅក្រមផងដែរ។

ក្នុងការត្រៀមសង្គ្រោះបន្ទាន់វិញ មន្ត្រីនគរបាលយុត្តិធម៌ព្រហ្មទណ្ឌនឹងត្រូវដាក់ពង្រាយទៅកាន់តុលាការធម្មនុញ្ញ ហើយអង្គភាពនគរបាលជំនាញក៏នឹងឈរក្បែរនោះដែរ ដោយពួកគេបានកត់សម្គាល់បន្ថែមថា អ្នកតវ៉ាណាដែលសម្រុកចូលតុលាការនឹងត្រូវចាប់ខ្លួននៅនឹងកន្លែងតែម្តង។
តំបន់ជុំវិញតុលាការត្រូវបានគេកំណត់ថាជាតំបន់គ្មានការហោះហើរ គ្មានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែប៉ូលីសនឹងដាក់ពង្រាយឧបករណ៍ប្រឆាំងយន្តហោះគ្មានមនុស្សបើកនៅទីនោះ ដើម្បីរៀបចំសម្រាប់លទ្ធភាពនៃការហោះហើរយន្តហោះគ្មានមនុស្សបើកខុសច្បាប់។
ក្រុមមន្ត្រី បាននិយាយថា សាលារៀន ស្ថានីយរថភ្លើងក្រោមដីមួយ ស្ថានីយប្រេងឥន្ធនៈមួយ និងការដ្ឋានសំណង់ចំនួន ៤នៅជិតតុលាការនឹងតម្រូវឲ្យផ្អាកដំណើរការនៅថ្ងៃប្រកាសសាលក្រមនោះ ហើយការចូលទៅកាន់ដំបូលនៃអគារដែលនៅជាប់គ្នាចំនួន២២ក៏ត្រូវបានរឹតបន្តឹងដូចគ្នា។
កាលពីខែមករា អ្នកគាំទ្រលោក Yoon បានសម្រុកចូលតុលាការក្រុង Seoul Western District ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការក្នុងការចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានព្យួរការងារជាផ្លូវការ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


