ព័ត៌មានអន្ដរជាតិ
លោក JD Vance ឲ្យតម្រុយថា អាមេរិកអាចលុក លុយ Greenland
អនុប្រធានាធិបតីអាមេរិក JD Vance និយាយថា អាមេរិកអាចទាញយកប្រយោជន៍ទឹកដីបន្ថែមទៀតនៅតំបន់ Greenland ខណៈសម្តីបែបនេះ ត្រូវគេចង្អុលចំៗថា អាចជាតម្រុយនៃការលុកលុយរបស់ទីក្រុងវ៉ាស៊ីនតោន នៅទីនោះ។

លោកថ្លែងបែបនេះទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥ ដោយនិយាយថា៖«អ្នកត្រូវតែសួរខ្លួនឯងថា តើយើងនឹងដោះស្រាយបញ្ហានោះដោយរបៀបណា ដើម្បីសន្តិសុខជាតិរបស់យើង? វាអាចមានន័យថា យើងត្រូវយកផលប្រយោជន៍ទឹកដីបន្ថែមទៀតនៅ Greenland ហើយនោះគឺជារឿងដែលលោកត្រាំនឹងធ្វើ ព្រោះគាត់មិនខ្វល់ពីការតិទៀនរបស់អឺរ៉ុបទេ គាត់ខ្វល់តែពីការដាក់ផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិកជាចម្បងប៉ុណ្ណោះ»។
លោក JD Vance និយាយបែបនេះមិនបានប៉ុន្មានផង ស្រាប់តែមានប្រតិកម្មព្រោងព្រាត ដោយអ្នកលេងបណ្តាញសង្គមនាំគ្នាសន្និដ្ឋានថា នេះគឺជាសញ្ញាថា អាមេរិក នឹងប្រើកម្លាំងទ័ពលុកលុយដើម្បីដណ្តើមយកកោះ Greenland មកគ្រប់គ្រងជាក់ជាមិនខាន។

សម្តីលោក Vance កើតឡើងមុនពេល ជំទាវទី២អាមេរិក Usha Vance ដែលត្រូវជាភរិយារបស់គាត់ នឹងបំពេញទស្សនកិច្ចកោះ Greenland នៅថ្ងៃព្រហស្បតិ៍ ហើយក្នុងដំណើរនោះ អ្នកស្រីនឹងទៅមើលប្រវត្តិសាស្ត្រដើម្បីស្វែងយល់អំពីបេតិកភណ្ឌ Greenland។
អ្នកស្រី Usha Vance នឹងធ្វើដំណើរទៅជាមួយគណៈប្រតិភូអាមេរិកដែលមានដូចជារដ្ឋមន្ត្រីក្រសួងថាមពល Chris Wright និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz។

សូមជម្រាបជាថ្មី តាំងពីចូលកាន់អំណាចមក លោកត្រាំ បានដាក់ Greenland ជាមុខព្រួញក្នុងគោលដៅដណ្តើមយកមកកាន់កាប់ ថែមទាំងមានពេលមួយលោកដល់ថ្នាក់ប្រកាសថា អាចមានលទ្ធភាពដែលអាមេរិក អាចប្រើកម្លាំងទ័ពដើម្បីយកដែនកោះដ៏ធំបំផុតរបស់ពិភពលោកដែលសម្បូរទៅដោយធនធានរ៉ែ ប្រេង និងឧស្ម័នធម្មជាតិមួយនេះមកគ្រប់គ្រងថែមទៀតផង។
មូលហេតុចម្បងមួយដែលលោក ត្រាំ ចង់បានកោះដែលគ្របដណ្ដប់ដោយផ្ទាំងទឹកកកចំនួន៨០%មួយនេះ គឺដោយសារតែគូប្រជែងគឺចិននិងរុស្ស៊ី កំពុងដាក់ឥទ្ធិពលខ្លាំងណាស់នៅទីនោះ ហើយអាមេរិកចង់បានកោះនេះ ដើម្បីធានាសន្តិសុខរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំទាវទី២ អាមេរិក នឹងធ្វើទស្សនកិច្ចកោះ Greenland នាំទាំងរដ្ឋមន្ត្រីក្រសួងថាមពល ទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


