Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទៃក្នុងអាមេរិក ចង់ឲ្យបណ្តេញលោក Mike Waltz ចេញពីតំណែង ក្រោយបែកធ្លាយផែនការនៅ យេម៉ែន

បានផុស

នៅ

ពិភពលោកពិតជាភ្ញាក់ផ្អើលចំពោះការធ្វេសប្រហែសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលច្រឡំដៃ Add អ្នកកាសែតចូលក្នុង Group Chat​ ពិភាក្សាអំពីផែនការសង្គ្រាមនៅប្រទេសយេម៉ែន ហើយពេលនេះ មន្ត្រីសេតវិមានដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅសារព័ត៌មាន Politico ថា ផ្ទៃក្នុងអាមេរិក កំពុងជំរុញឲ្យមានការបណ្តេញទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ចេញពីតំណែង ព្រោះគាត់ជាអ្នកទទួលខុសត្រូវខ្លាំងជាងគេលើបញ្ហានេះ។

លោក Mike Waltz (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរូបនេះនិយាយកាលពីថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ថា គ្រប់គ្នាក្នុងសេតវិមានសុទ្ធតែយល់ស្របថា លោក Mike Waltz ពិតជាធ្វេសប្រហែសមែន ខណៈមន្ត្រីម្នាក់ទៀតអះអាងថា ក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិ អ្នកមិនអាចធ្វេសប្រហែសបែបនេះបានទេ។

ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមប្រភពដដែល, ឥឡូវនេះ អ្វីៗគឺស្ថិតនៅលើការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការចាត់វិធានការបន្ទាប់ ហើយមិនមែនតែលោក Waltz ទេ សូម្បីអនុប្រធានាធិបតីអាមេរិក JD Vance និងរដ្ឋមន្ត្រីការពារជាតិ Pete Hegseth ក៏អាចជួបផលវិបាកដែរ។

សូមជម្រាបថា កាលពីថ្ងៃចន្ទ មន្ត្រីអាមេរិកបានច្រឡំដៃ Add លោក Jeffrey Goldberg និពន្ធនាយកនៃទស្សនាវដ្តី The Atlantic ចូលទៅក្នុង Group Chat កម្មវិធី Signal ដោយក្នុង Group នោះ ពួកគេបានពិភាក្សាគ្នាអំពីផែនការយោធាដ៏រសើបបំផុត សម្រាប់ការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។

Group Chat នោះបង្កើតឡើងដោយទីប្រឹក្សាសន្តិសុខជាតិ Mike Waltz នេះឯង ហើយសមាជិកក៏រួមមានទាំងអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការពារជាតិ Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard និងជំនួយការជាន់ខ្ពស់ Stephen Miller ផងដែរ។ Group នេះ គឺមានការពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជាគោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣២ នាទីutes មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៥១ នាទីutes មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម