Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​យ៉ាង​ស្ងាត់​ប្លែក​ជា​បញ្ហា​ប្រឈម​ដំបូង​ចំពោះ​លោក​ ចូ បៃដិន

បានផុស

នៅ

មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ម្សិល​មិញ​ថា ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​សាក​ល្បង​​មីស៊ីល​ជា​ច្រើន​គ្រាប់​​គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​​របស់​មន្ត្រី​ការ​ទូត និង​ការពាររ​ជាតិ​​សហរដ្ឋ​អាមេរិក​មក​តំបន់​អាស៊ី ដែល​នេះ​ជា​បញ្ហា​ប្រឈម​លើក​ដំបូង​របស់​ទី​ក្រុង​ព្យុងយ៉ាង​ចំពោះ​រដ្ឋបាល ចូ បៃដិន។

មន្ត្រី​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​អាទិត្យ មីស៊ីល​២​គ្រាប់​ត្រូវ​បានបាញ់ដែល​ការ​អនុវត្ត​របស់​ទី​ក្រុង​ព្យុងយ៉ាងក្នុង​ការ​ប្រើ​ប្រាស់​​​​មីស៊ីល​របស់​ខ្លួន​​​ក្នុង​គោល​បំណង​បង្ក​​ចំពោះ​ទី​ក្រុង​ព្យុងយ៉ាង និង​សេអ៊ូល។

យ៉ាង​ណា​មន្ត្រី​នោះ​មិន​​បាន​បញ្ជាក់​ពី​​ប្រភេទ​មីស៊ីល​បែប​ណា​ដែល​ត្រូវ​បាន​បាញ់​​សាក​ល្បង​ទេ ប៉ុន្តែ​កាសែត Washington Post បាន​ហៅ​ថា ជា​មីស៊ីល​ចម្ងាយ​ឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បាញ់​សាក​ល្បង​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​ព្រមាន​ចារកម្ម​ថា ទី​ក្រុង​ព្យុងយ៉ាង​ប្រហែល​ជា​នឹង​ធ្វើ​សកម្មភាព​​បែប​នេះ។

ក្រុម​អ្នក​វិភាគ​បាន​ចាត់​ទុក​សកម្មភាព​ទាំង​នេះ​ជា​បញ្ហា​តិច​តូច​សម្រាប់​​រដ្ឋបាល​ថ្មី​របស់​លោក​​ប្រធានាធិបតី​ ចូ បៃដិន នៅ​ពេល​ដែល​​រដ្ឋបាល​កំពុង​​ប្រឹង​ប្រែង​ភ្ជាប់​ជា​មួយ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន ដើម្បី​ពិភាក្សា​​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។

ការ​បាញ់​សាក​ល្បង​ទាំង​នេះ​​បាន​ធ្វើ​ឡើង​គ្រាន់​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក Antony Blinken និង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ Lloyd Austin បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដើម្បី​ពិភាក្សាពី​សម្ព័ន្ធភាព​ និង​បញ្ហា​សន្តិសុខ​របស់​ពួក​គេ​នៅ​ក្នុង​តំបន់ ដែល​​​កូរ៉េ​ខាង​ជើង​ដែលមាន​​អាវុធ​នុយក្លេអ៊ែរត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​គំរាម​​​កណ្តាល។

ពួក​គេ​ក៏​តាម​ដាន​សមយុទ្ធ​​រួម​គ្នា​​របស់​កម្លាំង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង ដែល​បាន​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ ដល់​ទី ១៧​ ខែ​មីនា។

នៅ​ពេល​លោក Blinken និង​ Austin ទៅ​ដល់​ទី​ក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ទី​១៨ អនុ​រដ្ឋ​មន្ត្រី​ការបរទេស​​ទី​១​របស់​កូរ៉េ​ខាង​ជើង​លោក Choe Son Hui បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ជា​«ទ្រឹស្តី​បែប​​ឡប់​​នៃ​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​» និង វោហាសាស្ត្រ​គ្មាន​មូលដ្ឋាន​អំពី​ការ​ប្រកួត​ប្រជែង​​រំសាយ​អាវុធ​នុយក្លេអ៊ែរ។

ការ​​បាញ់​សាក​ល្បងបែប​នេះ ជា​ពិសេសមីស៊ីលប្លាស្ទិក​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ ជា​ទូទៅ​ត្រូវ​បាន​អម​ដោយ​ការ​​ប្រកាស​អួត​​ពី​ទី​ក្រុង​ព្យុងយ៉ាង និង​​វាយ​​ប្រហារ​ដោយ​វោហាសាស្ត្រ​ពី​ទី​ក្រុង​សេអ៊ូល។

អ្នក​ជំនាញ​កូរ៉េ​ខាង​ជើងលោក Martyn Williams មក​ពី Stimson Center​​ បាន​ហៅ​ ការ​ស្ងាត់​ស្ងៀម​ថា​ជា «​រឿង​ចម្លែក»។

លោក​បាន​សរសេរនៅ​លើ​ Twitter ថា ៖«​កូរ៉េ​ខាង​ជើង​ជា​ទូទៅ​ប្រកាស​ពី​ការ​សាក​ល្បង​បែប​​នេះ តាម​រយៈ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ប៉ុន្តែ​លើល​នេះ​គ្មាន​អ្វី​ជា​សញ្ញា​សោះ»។

«ការ​សាក​ល្បងជា​ធម្មតា​ក៏​ត្រូវ​បាន​រាយការណ៍​ជា​បន្ទាន់​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ តាម​រយៈ​សារព័ត៌មាន​ជប៉ុន និង​កូរ៉េខាង​ត្បូង​ ប៉ុន្តែ​លើក​​នេះ​អត់​មាន​ទេ»។

អ្នក​ជំនាញ​កូរ៉េ​ខាង​ជើង​ម្នាក់​ទៀត​លោក Jeffrey Lewis បាន​និយាយ​ថា ការ​សាក​ល្បង​ទាំង​នេះ​​អាច​ជា​មីស៊ីល​ការពារ​ឆ្នេរ​សមុទ្រ​រយៈ​ចម្ងាយ​ខ្លី។

លោក​ថា ៖«ប្រសិន​​បើ​​ជា​មីស៊ីល​ការពារ​ឆ្នេរ​មែន​នោះ វា​ច្បាស់​ណាស់​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សមយុទ្ធ​យោធា-អាមេរិក-កូរ៉េ​ខាង​ត្បូង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម