EU ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដទៅឲ្យ វៀតណាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

EU ពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដទៅឲ្យ វៀតណាម

បានផុស

នៅ

ប្រេសិតសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយបាននិយាយថា EU អាចពិចារណាផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងទៅឲ្យប្រទេសវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
This image has an empty alt attribute; its file name is 2019-06-30T110625Z_235177105_RC14C9C0FC90_RTRMADP_3_EU-VIETNAM-TRADE-scaled-1-1024x669.jpg

លោក Giorgio Aliberti ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាមបាននិយាយថា ប្រធានបទនេះអាចត្រូវបានពិភាក្សា ចាប់តាំងពីប្រទេសជាច្រើនគ្រោងនឹងផលិតវ៉ាក់សាំងកូវីដ ហើយវៀតណាមក៏មានសក្តានុពលក្នុងការផលិតវ៉ាក់សាំងនេះផងដែរ។

លោកបាននិយាយទៅកាន់អ្នកព័ត៌មានកាលពីថ្ងៃអង្គារថា វិទ្យាស្ថាន Serum របស់ឥណ្ឌា បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ដើម្បីផលិតវ៉ាក់សាំងកូវីដចំនួន ៧០លានដូសក្នុងមួយខែ ដែលនេះធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

This image has an empty alt attribute; its file name is P1130052-copy.jpg

ពេលសួរដោយអ្នកឆ្លើយឆ្លងព័ត៌មានអំពីក្តីព្រួយបារម្ភចំពោះសុវត្ថិភាពវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងផ្សេងទៀតដែលចែកចាយតាមរយៈយន្តការទទួលវ៉ាក់សាំងសកល Covax, លោកបាននិយាយថា គណៈកម្មាធិការវាយតម្លៃហានិភ័យ Pharmacovigilance ដែលជាគណៈកម្មាធិការរបស់ទីភ្នាក់ងារថ្នាំអឺរ៉ុបទទួលបន្ទុកវាយតម្លៃនិងតាមដានសុវត្ថិភាពថ្នាំពេទ្យរបស់មនុស្ស បានសន្និដ្ឋានថា វ៉ាក់សាំងនេះ មានគុណប្រយោជន៍ច្រើនជាងហានិភ័យ ហើយករណីមានកំណកឈាមគឺកម្រណាស់។

This image has an empty alt attribute; its file name is 56473642_303.jpg

លោកនិយាយថា វ៉ាក់សាំង AstraZeneca គួរតែបន្តប្រើប្រាស់ ហើយការសម្រេចចិត្តគឺផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។

EU គឺជាអ្នកឧបត្ថម្ភរបស់ Covax ដែលគ្រោងនឹងបរិច្ចាគវ៉ាក់សាំងប្រមាណ ៤.១លានដូសទៅឲ្យប្រទេសវៀតណាមនៅត្រឹមខែមេសា។ ប៉ុន្តែលោក Dang Duc Anh នាយកវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតបាននិយាយថា ដោយសារតែភាពលំបាកក្នុងការផលិតវ៉ាក់សាំងនៅជុំវិញពិភពលោក ការប្រគល់នេះអាចត្រូវពន្យារពេល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កំពង់ផែតម្លៃ១.៥លានដុល្លានឹងជួយលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង ក្រោយសាងសង់ ចប់នៅឆ្នាំ២០២២

កូវីដ-១៩១ ម៉ោង មុន

មួយ​សប្តាហ៍​នេះ​ ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩​ថ្មី​នៅ​កម្ពុជា ​មានការ​ថយ​ចុះ​តែ​ករណី​ស្លាប់​បន្ត​កើនឡើង​

កីឡា១ ម៉ោង មុន

៤​ចំណុច​ឆ្ពោះទៅរក​ជ័យជម្នះ​រៀងៗ​រវាង Brandon Vera និង Arjan Bhullar

កូវីដ-១៩១ ម៉ោង មុន

ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥០០០​គ្រួសារ​ទៀត​ទទួលបាន​ស្បៀងអាហារ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ១ ម៉ោង មុន

វីដេអូ សិក្សា​ពី​កម្មវិធី “Smart 1,000 Grade 12 Video Collection” បាន​បញ្ចូល​ទៅក្នុង E-learning App របស់​ក្រសួង​អប់រំ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services