ព័ត៌មានអន្ដរជាតិ
EU ប្រកាសផ្ដល់កញ្ចប់ជំនួយ ៨ ពាន់លានដុល្លារដល់ អេហ្ស៊ីប ដោះស្រាយបញ្ហាលំហូរជនចំណាកស្រុក
សហភាពអឺរ៉ុប (EU) បានប្រកាសកញ្ចប់ជំនួយចំនួន ៧.៤ ពាន់លានអឺរ៉ូស្មើនឹង ៨.០៦ ពាន់លានដុល្លារដល់ប្រទេសអេហ្ស៊ីបជាផ្នែកមួយនៃកិច្ចព្រមព្រៀងថ្មីដើម្បីទប់ស្កាត់លំហូរជនចំណាកស្រុកទៅកាន់អឺរ៉ុប បន្ទាប់ពីត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

កិច្ចព្រមព្រៀងនេះគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងមេដឹកនាំនៃប្រទេសបែលហ្ស៊ិក អ៊ីតាលី អូទ្រីស ស៊ីប និងក្រិក ខណៈមុនពេលពិធីចុះហត្ថលេខាលោកប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi ក៏បានជួបដាច់ដោយឡែកជាមួយលោកស្រី von der Leyen និងមេដឹកនាំអឺរ៉ុបផ្សេងទៀតផងដែរ ។
ការផ្តល់មូលនិធិនោះរួមមាន ៥ ពាន់លានអឺរ៉ូ ស្មើនឹង ៥.៤៥ ពាន់លានដុល្លារជាប្រាក់កម្ចីសម្បទាន និង ១.៩៦ ពាន់លានដុល្លារសម្រាប់ការវិនិយោគ ។ ចំណែក ៦៥៤ លានដុល្លារទៀតនឹងត្រូវបានផ្តល់ជាជំនួយ រួមទាំង ២១៨ លានដុល្លារសម្រាប់ការគ្រប់គ្រងបញ្ហាចំណាកស្រុក ខណៈបច្ចុប្បន្នមានជនចំណាកស្រុកចំនួន ៩ លាននាក់ រួមទាំងប្រហែល ៤៨ ម៉ឺននាក់ជាជនភៀសខ្លួនដែលបានចុះបញ្ជីជាមួយទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ។

ទន្ទឹមនោះ កញ្ចប់ជំនួយទាំងនេះរួមមានទាំងជំនួយឥតសំណង និងប្រាក់កម្ចីក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរបស់សហភាពអឺរ៉ុបជាមួយប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអារ៉ាប់ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការវាយលុករបស់អ៊ីស្រាអែលទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា អាចបង្ខំប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ធ្វើចំណាកស្រុកចូលទៅក្នុងឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប ៕

អត្ថបទ ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


