ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃ បង្កជាទឹកជំនន់ និងបំណាក់ដីក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៧ខែឧសភានេះ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បាននាំឱ្យមានទឹកជំនន់ភ្លាមៗ និងបំណាក់ដីយ៉ាងធ្ងន់ធ្ងរនៅក្នុងផ្នែកខ្លះនៃខេត្តឈៀងម៉ៃ ជាពិសេសនៅតាមដងទន្លេ Mae Klang ក្នុងស្រុក Chom Thong ។

អាជ្ញាធរថៃបានរាយការណ៍ពីការកើនឡើងកម្ពស់ទឹក និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ជំរុញឱ្យមានការជម្លៀសចេញ និងការឆ្លើយតបជាបន្ទាន់។ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារ ភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជាពិសេសចាប់តាំងខ្លាំងនៅយប់ថ្ងៃចន្ទបានបណ្តាលឱ្យទឹកហូរចេញពីតំបន់ព្រៃឈើ Doi Inthanon ហៀរលើទន្លេ Mae Klang ក្នុងស្រុក Chom Thong ជាមួយនឹងកម្រិតទឹកឡើងដល់ ៣.៨៦ ម៉ែត្រគិតត្រឹមព្រឹកថ្ងៃអង្គារ ខណៈកម្រិតគ្រោះមហន្តរាយនៅកម្រិតកម្ពស់ ៤.៥ ម៉ែត្រ។
ជាពិសេសភូមិទី៤ ក្នុងក្រុង Ban Mae Klang រងការប៉ះពាល់ខ្លាំងបំផុត ដោយអ្នកស្រុកត្រូវជម្លៀសចេញទាំងយប់ ដោយមានជំនួយពីមន្ត្រីមូលដ្ឋាន។ លើសពីនេះក៏មានទឹកជន់ហូរហៀពីប្រឡាយនានា និងបំណាក់ដីខូតខាតផ្លូវខ្លះ ជំរុញឲ្យអាជ្ញាធរបិទផ្លូវ និងបញ្ជូនអ្នកជួសជុលស្តារឡើងវិញ។
អាជ្ញាធរខេត្តឈៀងម៉ៃក៏បានដាស់តឿនអ្នកបើកបរយានយន្តឲ្យមានការប្រុងប្រយ័ត្ន និងពិនិត្យស្ថានភាពផ្លូវមុនពេលធ្វើដំណើរ ព្រោះថានឹងមានភ្លៀងធ្លាក់កាន់តែច្រើន ខណៈក្រុមសង្គ្រោះបន្ទាន់នៅតែត្រៀមខ្លួនក្នុងការឆ្លើយតបចំពោះឧបទ្ទវហេតុបន្ថែមទៀតនៅពេលដែលស្ថានការណ៍មានការវិវត្តបន្ថែម៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច