ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចង្អុលចំមុខ អាល្លឺម៉ង់ ថា កំពុងអុជភ្លើងសង្គ្រាមនៅអ៊ុយក្រែន ឲ្យកាន់តែឆេះ ធំទៅៗ
ក្រោយទីក្រុងបែរឡាំង បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអង្គការណាតូ បាញ់ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ស្រាប់តែវិមានក្រឹមឡាំងបញ្ចេញប្រតិកម្មខ្លាំងៗ ដោយឈានដល់ការព្រមានចំៗថា ប្រទេសអាល្លឺម៉ង់ កំពុងតែបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅហើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយចំៗថា «ការប្រែក្រឡាស់គោលនយោបាយរបស់ទីក្រុងបែរឡាំងដោយលែងដាក់កំហិតអ៊ុយក្រែនជុំវិញការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយប្រឆាំងរុស្ស៊ីទៀតនោះ បានក្លាយទៅជាសញ្ញានៃការពង្រីកជម្លោះឲ្យកាន់តែធំនិងធ្ងន់ធ្ងរហើយ។ បើរឿងនេះជាការពិត វានឹងបំផ្លាញដល់ការប៉ុនប៉ងសម្រាប់ដំណោះស្រាយដោយសន្តិវិធី»។
ទន្ទឹមនោះ លោក Peskov សង្កត់ធ្ងន់ថា រាល់ការសម្រេចចិត្តផ្លាស់ប្តូរជំហរឲ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ក៏គួរតែត្រូវមានការអនុម័តនិងសម្របសម្រួលជាផ្លូវការពីសំណាក់សហរដ្ឋអាមេរិកដែរ។
នេះគឺជាការឆ្លើយតបរបស់ភាគីរុស្ស៊ីទៅទីក្រុងបែរឡាំង បន្ទាប់ពីអធិកាបតីអាល្លឺម៉ង់ Friedrich Merz បើកដៃឲ្យអ៊ុយក្រែន យកអាវុធណាតូ វាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី។

លោកនិយាយកាលពីថ្ងៃចន្ទទី២៦ខែឧសភាឆ្នាំ២០២៥ថា ពេលនេះទីក្រុងបែរឡាំងនិងខ្នងបង្អែកលោកខាងលិចផ្សេងទៀតរបស់អ៊ុយក្រែន លែងដាក់កំហិតទីក្រុងកៀវ លើការប្រើប្រាស់សព្វាវុធដែលពួកគេជួយទៀតហើយ។ អ៊ុយក្រែនអាចការពារខ្លួនតាមរយៈការវាយប្រហារទីតាំងយោធាក្នុងប្រទេសរុស្ស៊ី ដោយប្រើបានទាំងមីស៊ីលអង់គ្លេស បារាំង អាល្លឺម៉ង់ ឬសហរដ្ឋអាមេរិក។
សូមជម្រាបជាថ្មី ទីក្រុងមូស្គូតែងខឹងសម្បាចំពោះការដែលប្រទេសលោកខាងលិច បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធរបស់ខ្លួន បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ហើយព្រមានថា ការសម្រេចចិត្តបែបនេះ អាចធ្វើឲ្យប្លុកយោធាណាតូ ក្លាយជាភាគីចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាល្លឺម៉ង់ បើកដៃឲ្យអ៊ុយក្រែន យកអាវុធណាតូ វាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


