ព័ត៌មានអន្ដរជាតិ
មិនត្រឹមតែបាញ់សម្លាប់ទេ កងទ័ពមីយ៉ាន់ម៉ា ថែមទាំងដុតបាតុករទាំងរស់ទៀតផង
កងទ័ពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងតិច១១៤នាក់កាលពីថ្ងៃសៅរ៍ ដោយរួមទាំងកុមារផងដែរ។

BBC បានឲ្យដឹងថា កងទ័ពបានបាញ់សម្លាប់អ្នកណាក៏ដោយ ដែលពួកគេបានឃើញនៅតាមដងផ្លូវ។ កងកម្លាំងសន្តិសុខបានបាញ់ចូលអគារលំនៅដ្ឋាន ហើយបើកការវាយឆ្មក់ពេលយប់និងចាប់ខ្លួន។
យោងតាមតួលេខចុងក្រោយបំផុតបានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងភាពចលាចលនៅប្រទេសប្រទេសមីយ៉ាន់ម៉ា បានកើនលើស៥០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ។

ក្នុងចំណោមជនរងគ្រោះកាលពីថ្ងៃសៅរ៍ គឺមានអ្នកក្រុង Mandalay អាយុ៤០ឆ្នាំម្នាក់ ដែលត្រូវកងទ័ពបាញ់និងដុតទាំងរស់។
ការបាញ់សម្លាប់បានបន្តចូលដល់ថ្ងៃអាទិត្យ រួមទាំងរបាយការណ៍ដែលថា កងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារក្នុងពិធីបុណ្យសពរបស់សិស្សអាយុ២០ឆ្នាំម្នាក់នៅទីក្រុង Bago ផងដែរ។

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា ជនស៊ីវិល១៤នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ម្សិលមិញហើយ ៨នាក់ត្រូវបានសម្លាប់នៅខណ្ឌ South Dagon ក្នុងទីក្រុងយ៉ាំងហ្គោន។
ការបង្ហូរឈាមកាលពីថ្ងៃសៅរ៍ បានជំរុញឲ្យមានសេចក្តីថ្លែងការណ៍រួមដ៏កម្រមួយពីរដ្ឋមន្រ្តីការពារជាតិនៃប្រទេសចំនួន១២រួមមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក អ៊ីតាលី ណូវែលសែឡង់ និងកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា “យោធាអាជីពត្រូវធ្វើតាមស្តង់ដារអន្តរជាតិសម្រាប់ការប្រព្រឹត្តិនិងទំនួលខុសត្រូវក្នុងការការពារ មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើ”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននិងរុស្ស៊ី មិនបានចូលរួមក្នុងការរិះគន់ជាអន្តរជាតិជុំវិញការធ្វើរដ្ឋប្រហារនោះទេ ដែលនេះមានន័យថា សកម្មភាពណាមួយតាមរយៈក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺមិនអាចទៅរួចនោះទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ មេទ័ពមីយ៉ាន់ម៉ា ជប់លៀងផឹកស៊ីហ៊ឹកហ៊ាក់ នៅថ្ងៃមនុស្សជាង១០០នាក់ត្រូវបានសម្លាប់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


