ព័ត៌មានអន្ដរជាតិ
កងកម្លាំងអ៊ីស្រាអែលរឹបអូសទូកដឹកជំនួយនៅព្រំដែនហ្គាហ្សាឃាត់ខ្លួនបានសកម្មជនល្បីៗ
កងកម្លាំងអ៊ីស្រាអែលបានស្ទាក់ចាប់ទូកដឹកជំនួយនៅជាប់ព្រំដែនហ្គាហ្សា ដែលជារបស់ Madleen ជាផ្នែកមួយនៃអង្គការ Freedom Flotilla Coalition ដែលធ្វើយុទ្ធនាការប្រឆាំងនឹងការឡោមព័ទ្ធតំបន់ហ្គាហ្សារបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៩ខែមិថុនានេះ។

ក្នុងពេលស្ទាក់ចាប់់នោះ អ៊ីស្រាអែល បានឃាត់ខ្លួនសកម្មជន Greta Thunberg ដែលជាមេដឹកនាំពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងមនុស្ស្១១នាក់ផ្សេងទៀតដែលប៉ុនប៉ងបំបែកការបិទផ្លូវនៅលើទឹកដីប៉ាឡេស្ទីនដែលហែកហួរដោយសង្រ្គាម។
ក្រុមដែលរៀបចំដោយអង្គការ Freedom Flotilla Coalition នេះមានគោលបំណងផ្តល់ការផ្គត់ផ្គង់សំខាន់ៗ និងប្រឆាំងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។ ក្រុមនេះបានចាប់ផ្តើមដំណើររបស់ពួកគេមួយសប្តាហ៍មុនពីទីក្រុងSicily ប្រទេសអ៊ីតាលីហើយក៏បានជួយសង្គ្រោះជនចំណាកស្រុកមួយចំនួននៅជិតប្រទេសលីប៊ីក្នុងអំឡុងពេលធ្វើដំណើរផងដែរ។

ទូកនេះត្រូវបានរឹបអូសក្នុងដែនទឹកអន្តរជាតិ ដែលក្រុមអ្នករិះគន់ហៅប្រតិបត្តិការនេះថាជា «ការចាប់ជំរិត» និងអះអាងថា សកម្មជនដែលគ្មានអាវុធត្រូវបានឃុំខ្លួនដោយខុសច្បាប់ ខណៈពេលដែលកំពុងដឹកទឹកដោះគោ អាហារ និងជំនួយផ្នែកវេជ្ជសាស្រ្ត។ ប៉ុន្តែក្រសួងការបរទេសអ៊ីស្រាអែលបាននិយាយថាទូកនឹងត្រូវយកទៅកាន់កំពង់ផែ Ashdod របស់អ៊ីស្រាអែល ហើយជំនួយនៅលើទូកនឹងត្រូវបញ្ជូនទៅ ហ្គាហ្សា តាមរយៈបណ្តាញដែលអនុញ្ញាត។
ទោះយ៉ាងណា Greta Thunberg រួមជាមួយនឹងអ្នកផ្សេងទៀតរួមទាំងអ្នកនយោបាយបារាំងលោកស្រី Rima Hassan ត្រូវបានឃុំខ្លួន។ នាងបានស្នើឱ្យមនុស្សជុំវិញពិភពលោកដាក់សម្ពាធលើរដ្ឋាភិបាលរបស់ពួកគេឱ្យជួយដោះលែងពួកគេ។
គួរបញ្ជាក់ថាឧបទ្ទវហេតុនេះបង្ហាញពីភាពតានតឹងកាន់តែខ្លាំងឡើងលើការឡោមព័ទ្ធតំបន់ហ្គាហ្សា ដែលបានដាក់ចាប់តាំងពីក្រុមហាម៉ាស់បានកាន់កាប់ក្នុងឆ្នាំ ២០០៧។ ចំពេលមានជម្លោះដ៏សាហាវដែលបានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនជាង ៥៤,០០០ នាក់ និងបានជម្លៀសប្រជាជន ៩០% នៃតំបន់ហ្គាហ្សា ខណៈជំនួយអន្តរជាតិនៅតែមានការរារាំងទោះបីជាមានការព្រមានអំពីទុរ្ភិក្សក៏ដោយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


