ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងត្រៀមបញ្ជូនពលករជាង ២៨ ០០០នាក់ទៅក្រៅប្រទេស ដើម្បីពង្រឹងទុនបំរុងរូបិយប័ណ្ណបរទេស
រដ្ឋាភិបាលកូរ៉េខាងជើង បានប្រកាសពីផែនការដាក់ពង្រាយកម្មករបន្ថែមចំនួន ២៨ ០០០នាក់នៅក្រៅប្រទេសនាឆ្នាំ២០២៥នេះ ដោយភាគច្រើនប្រហែល ២៤ ២០០នាក់មានគោលដៅទៅកាន់ប្រទេសរុស្ស៊ី។ ការដាក់ពង្រាយនេះ គឺទីក្រុងព្យុងយ៉ាងចង់ពង្រឹងទុនបំរុងរូបិយប័ណ្ណបរទេសរបស់ខ្លួន ចំពេលមានទណ្ឌកម្មអន្តរជាតិដ៏តឹងតែង។

យោងតាមការចុះផ្សាយនៅថ្ងៃទី១០ខែមិថុនារបស់សារព័ត៌មាន Daily NK ការប្រកាសរើសពលករនេះ បានចាប់ផ្តើមតាំងតែពីឆ្នាំ២០២៤មកម៉្លេះ ហើយក្រៅពីគោលដៅចម្បងនៅរុស្ស៊ី ក៏មានការបញ្ជូនទៅប្រទេសផ្សេងៗផងដែរ ដូចជា ចិន (កម្មករប្រហែល ១ ៥០០នាក់) អាស៊ីអាគ្នេយ៍ (៧០០នាក់) កាតា និងអារ៉ាប់រួម (៨០០នាក់) លីប៊ី (៦០០នាក់) និងអ៊ីរ៉ង់ (១៣០នាក់)។
ការបញ្ជូនពលកររបស់កូរ៉េខាងជើង ត្រូវបានគាំទ្រដោយចិន និងរុស្ស៊ី សម្រាប់ការជួយបន្ធូរបន្ថយទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងព្យុងយ៉ាង។ ទីក្រុងមូស្គូ បានបង្ហាញពីតម្រូវការខ្លាំងសម្រាប់កម្មករកូរ៉េខាងជើង ក្នុងការកសាងឡើងវិញក្រោយសង្គ្រាមនៅក្នុងតំបន់ចុងបូព៌ារបស់ខ្លួន។
ការពឹងផ្អែកលើពលករកូរ៉េខាងជើងមិនមែនជារឿងថ្មីទេ។ មនុស្សរាប់ពាន់នាក់បានធ្វើការរួចហើយនៅក្នុងការកាប់ឈើនិងសំណង់របស់រុស្ស៊ីក្នុងឆ្នាំ២០២៤ ទោះបីជាមានការរឹតបន្តឹងរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០១៩ក៏ដោយ។ អាជ្ញាធររុស្ស៊ីថែមទាំងបានបញ្ចេញវីដេអូកាលពីដើមឆ្នាំនេះនៃជនជាតិកូរ៉េខាងជើងដែលធ្វើការនៅការដ្ឋានសំណង់ក្នុងទីក្រុង Vladivostok ថែមទៀតផង។
ការនាំចេញកម្លាំងពលកម្មរបស់ទីក្រុងព្យុងយ៉ាង បានក្លាយជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋ។ ក្រុមអង្គការសិទ្ធិមនុស្សអះអាងថា កម្មករទាំងនេះត្រូវបានបង្ខំឲ្យអនុវត្តការងារដោយរដ្ឋ ជាមួយការកាត់ប្រាក់ឈ្នួល ការរឹតបន្តឹងសកម្មភាពនៅក្រៅប្រទេស ហើយកម្មករប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការរត់គេចពីការងារ ឬការអនុវត្តមិនប្រក្រតី។
ការដាក់ពង្រាយកម្លាំងពលកម្មនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដែលកំពុងបន្តរបស់ទីក្រុងព្យុងយ៉ាង ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្មអន្តរជាតិ និងការពង្រឹងទុនរូបិយប័ណ្ណបរទេស។ សម្រាប់ប្រទេសរុស្ស៊ី វាផ្តល់នូវកម្លាំងពលកម្មតម្លៃទាប ខណៈកម្លាំងពលកម្មនៅក្នុងប្រទេសកាន់តែខ្វះខាតធ្ងន់ធ្ងរដោយសារតែសង្គ្រាម និងបញ្ហាប្រឈមប្រជាសាស្រ្ត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


