ព័ត៌មានអន្ដរជាតិ
ស្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ៦នាក់ ក្រោយអ៊ីស្រាអែលវាយអ៊ីរ៉ង់
ទីភ្នាក់ងារព័ត៌មានរដ្ឋ Tasnim និងប្រភពសន្តិសុខរបស់អ៊ីរ៉ង់ បានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរចំនួន៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលនាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។

អ្នកវិទ្យាសាស្ត្រ ដែលបានបាត់បង់ជីវិត មានដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រមទាំងបុគ្គលដ៏សំខាន់២រូបគឺលោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។ លោក FereAbbasi គឺជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាសមាជិកសភា។ ចំណែកឯលោក Tehranchi គឺជាអ្នករូបវិទ្យាទ្រឹស្ដីដ៏ល្បីនៅសាកលវិទ្យាល័យ Shahid Beheshti និងជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលមួយរូបរបស់អ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មាន Tasnim បានសរសេរថា «របប Zionist បង្ហាញថា ខ្លួនបានធ្វើសង្រ្គាមប្រឆាំងនឹងអ្នកវិទ្យាសាស្ត្ររបស់យើងដោយប្រើឧបករណ៍នៃភេរវកម្ម»។
ក្រៅតែពីអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ មេឆ្មាំបដិវត្តអ៊ីរ៉ង់និងមេទ័ពកំពូលៗច្រើននាក់ ក៏បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ជាក់ពីការស្លាប់មេបញ្ជាការឆ្មាំបដិវត្តឥស្លាមលោក Hossein Salami និងមេទ័ពកំពូលៗច្រើននាក់ផ្សេងទៀត ជាពិសេសលោក Mohammad Bagheri។ យោងតាមសារព័ត៌មាន Times of Israel, ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ គឺជាមជ្ឈមណ្ឌលថាមពលដ៏សំខាន់មួយនៅក្នុងប្រទេសនេះ ដែលពួកគេក៏គ្រប់គ្រងឃ្លាំងមីស៊ីលបាលិស្ទិករបស់ទីក្រុងតេហេរ៉ង់ផងដែរ។
ទោះបាត់បង់វត្តមានរបស់មេញ្ជាការខ្លួនក៏ដោយ កងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ បាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយបកអ៊ីស្រាអែល ក៏ដូចជាសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់អ៊ីស្រាអែល។ ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា បើគ្មានការបើកដៃពីអាមេរិក នោះអ៊ីស្រាអែលក៏នឹងមិនហ៊ានវាយប្រហារឡើយ អ៊ីចឹងហើយទីក្រុងតេហេរ៉ង់មានសិទ្ធិ «ស្របច្បាប់ និងត្រឹមត្រូវ» សម្រាប់ការឆ្លើយតបទៅនឹងការវាយប្រហារនេះ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


