ព័ត៌មានអន្ដរជាតិ
អាមេរិក វាយអ៊ីរ៉ង់ ចូលដល់ថ្ងៃទី១៣ ខណៈរុស្ស៊ី អំពាវនាវឲ្យភាគីជម្លោះ អត់ធ្មត់ និងដោះស្រាយគ្នា ដោយសន្តិវិធី
ប្រទេសរុស្ស៊ី បានអំពាវនាវឲ្យភាគីជម្លោះ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ត្រូវរក្សាភាពអត់ធ្មត់ ខាំមាត់សង្កត់ចិត្ត និងវិលមកដោះស្រាយគ្នា តាមវិធីសាស្រ្តការទូតវិញ ស្របពេលមានក្តីបារម្ភថា សង្គ្រាមនេះ អាចរីករាលដាលកាន់តែធំនៅទូទាំងតំបន់ ខណៈប្រតិបត្តិការរបស់អាមេរិក វាយប្រហារអ៊ីរ៉ង់ បានឈានចូលដល់ ថ្ងៃទី១៣ ហើយ។

ទូរទស្សន៍ RT បានដកស្រង់សម្តីអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ថា ជុំវិញសង្គ្រាមជុំទី៣ ដែលផ្ទុះឡើងចាប់តាំងថ្ងៃទី៧ ខែកក្កដា មក ទីក្រុងមូស្គូ សូមអំពាវនាវដល់គ្រប់ភាគីជម្លោះ ឲ្យមានការទទួលខុសត្រូវ និងអត់ធ្មត់ខ្លាំងបំផុត ព្រមទាំងចៀសវាងសកម្មភាពទាំងឡាយណា ដែលអាចពង្រីកភូមិសាស្ត្រ នៃការប្រឈមមុខដាក់គ្នាតាមផ្លូវយោធា និងធ្វើឲ្យស្ថានការណ៍យោធា និងនយោបាយនៅមជ្ឈិមបូព៌ា កាន់តែដុនដាប ថែមទៀត។
លោកស្រីថែមទាំងព្រមានថា សង្គ្រាមនេះ កំពុងរំខានដល់ការដឹកជញ្ជូនតាមច្រក Hormuz និងសមុទ្រក្រហម បង្កជាផលវិបាកធ្ងន់ធ្ងរបំផុត ដល់សន្តិសុខថាមពល និងស្បៀងអាហារអន្តរជាតិ។ ដូច្នេះហើយ ភាគីទាំងឡាយ គួរតែដោះស្រាយគ្នាតាមមធ្យោបាយការទូត និងវិធីសាស្រ្តនយោបាយ ឆ្ពោះទៅរកសន្តិភាព។

ការអំពាវនាវរបស់រុស្ស៊ី កើតឡើងស្របពេលអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ១៣យប់ជាប់គ្នា ដោយបញ្ជាការកណ្តាលអាមេរិក (Centcom) បញ្ជាក់ថា គោលបំណងគឺ ដើម្បីបំផ្លាញសមត្ថភាពរបស់ទីក្រុង តេហេរ៉ង់ ឈប់ឲ្យកងឆ្មាំបដិវត្ត (IRGC) គំរាមដល់កប៉ាល់ពាណិជ្ជកម្ម នៅផ្លូវទឹកជាយុទ្ធសាស្រ្តទៀត។
យោងតាម Centcom, ការប្រយុទ្ធចុងក្រោយនេះ បានកំណត់គោលដៅលើប្រព័ន្ធស៊ើបការណ៍តាមឆ្នេរសមុទ្រ, ខែលការពារអាកាស, ឃ្លាំងដ្រូននិងមីស៊ីល និងសព្វាវុធនៅដែនសមុទ្រផ្សេងទៀត នៅតាមទីតាំងនានាដូចជា ទីក្រុង Bandar Abbas, Sirik, កោះ Qeshm និង Ahvaz។
គិតចាប់តាំងអាមេរិក បើកការវាយប្រហារថ្មី នៅថ្ងៃទី៧ ខែកក្កដា មក មានមនុស្សជាង ៥០នាក់ហើយ ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីរ៉ង់ ខណៈអាមេរិក ក៏បញ្ជាក់ពីការពលីជីវិត ទាហាន ១៨នាក់ផងដែរ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


