ព័ត៌មានអន្ដរជាតិ
មីស៊ីលទំនើបទាំង៥ប្រភេទរបស់អ៊ីរ៉ង់ ដែលគេល្បីថា ខ្លាំង
តាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ, គិតត្រឹមថ្ងៃពុធទី១៨ខែមិថុនាឆ្នាំ២០២៥ អ៊ីរ៉ង់ បានបាញ់មីស៊ីលជាង៤០០គ្រាប់ និងបញ្ជូនដ្រូនរាប់រយគ្រឿងទៀត មកវាយប្រហារខ្លួនលើ៤០ទីតាំងទូទាំងប្រទេស សម្លាប់មនុស្ស២៤នាក់ និងជាង៨០០នាក់ រងរបួស។

ដ្បិតជាប្រទេសល្បីថាមានខែលការពារដែនអាកាសរឹងមាំបំផុតក៏ដោយ ប៉ុន្តែអ៊ីរ៉ង់នៅតែមានវិធីសាស្រ្តបាញ់ទម្លុះបាន ជាពិសេសអ៊ីរ៉ង់មានមីស៊ីលខ្លាំងមួយប្រភេទគឺ Khaibar ដែលពោរពេញដោយអនុភាព។
ក្រៅពី Khaibar អ៊ីរ៉ង់ក៏នៅមានមីស៊ីលខ្លាំងៗច្រើនប្រភេទទៀតដែរ ហើយថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូននូវមីស៊ីលសាហាវនិងទំនើបបំផុតទាំង៥របស់អ៊ីរ៉ង់៖
1. Kheibar (Khorramshahr-4)

- ប្រភេទ: មីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យម (MRBM)
- រយៈចម្ងាយ: ប្រមាណ ២ ០០០ គីឡូម៉ែត្រ
- ក្បាលគ្រាប់: ១ ៥០០ គីឡូក្រាម (អាចបំពាក់ក្បាលគ្រាប់បានច្រើន)
- លក្ខណៈពិសេស: ប្រើប្រាស់ឥន្ធនៈរាវ ជាមួយនឹងសមត្ថភាពបត់បែនខ្ពស់, រចនាឡើងដើម្បីគេចចេញពីប្រព័ន្ធការពារមីស៊ីល និងអាចផ្ទុកក្បាលគ្រាប់ធម្មតា (conventional) ឬមិនធម្មតា (unconventional)
2. Sejjil-2

- ប្រភេទ: មីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមដើរដោយឥន្ធនៈរឹង (Solid-Fueled MRBM)
- រយៈចម្ងាយ: ចន្លោះពី ២ ០០០–២ ៥០០ គីឡូម៉ែត្រ
- ក្បាលគ្រាប់: ប្រមាណ ៧៥០ គីឡូក្រាម
- លក្ខណៈពិសេស: ជាមីស៊ីលឥន្ធនៈរឹងពីរដំណាក់អាចបាញ់បានលឿន និងមានសមត្ថភាពវាយប្រហារចំគោលដៅបានយ៉ាងជាក់លាក់ក្នុងរយៈចម្ងាយឆ្ងាយ។
3. Fattah-2

- ប្រភេទ: មីស៊ីលល្បឿនលឿនជាងសំឡេង
- ល្បឿនលឿនជាងសំឡេង ៥ដង (អាចឈានដល់ ១៣ដង)
- រយៈចម្ងាយ: ចន្លោះពី ១ ៤០០–១ ៥០០ គីឡូម៉ែត្រ
- លក្ខណៈពិសេស: ល្បឿនលឿននិងភាពរហ័សរហួន ពិបាកស្ទាក់ចាប់ និងអាចជ្រាបចូលប្រព័ន្ធការពារមីស៊ីលគ្រប់ប្រភេទ
4. Dezful

- ប្រភេទ: មីស៊ីលផ្លោងកូនកាត់រយៈចម្ងាយជិត
- រយៈចម្ងាយ: ចន្លោះពី ១ ០០០–១ ៣០០ គីឡូម៉ែត្រ
- ក្បាលគ្រាប់: ចន្លោះពី ៤៥០ទៅ៦០០ គីឡូក្រាម
- លក្ខណៈពិសេស: ប្រើប្រាស់ឥន្ធនៈរឹងនិងអាចចល័តតាមផ្លូវបាន, មានសមត្ថភាពកំណត់គោលដៅកាន់តែច្បាស់ជាមួយនឹងប្រព័ន្ធនាំផ្លូវប្រសើរជាងមុន និងមានសមត្ថភាពបាញ់បង្ហោះលឿនជាងមីស៊ីល Shahab ជំនាន់មុនៗ។
5. Raad-500

- ប្រភេទ: មីស៊ីលផ្លោងរយៈចម្ងាយជិត
- រយៈចម្ងាយ: ប្រមាណ ៥០០ គីឡូម៉ែត្រ
- ក្បាលគ្រាប់: ចន្លោះពី ២០០ទៅ២៥០ គីឡូក្រាម
- លក្ខណៈពិសេស: ប្រើប្រាស់សមាសធាតុផ្សំដែលមានទម្ងន់ស្រាល (មានទម្ងន់ត្រឹមពាក់កណ្តាលនៃ Fateh-110 ប៉ុណ្ណោះ), ប្រព័ន្ធបញ្ជាទំនើបសម្រាប់វាយប្រហារចំគោលដៅជាក់លាក់ និងអាចដាក់ពង្រាយបានលឿន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្ងល់អត់ ហេតុអ្វីមីស៊ីលភាគច្រើនត្រូវបានបាញ់នៅពេលយប់ជាជាងពេលថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


