ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ មានប្រសិទ្ធភាពត្រឹមតែមួយឆ្នាំប៉ុណ្ណោះ
២ភាគ៣នៃអ្នកជំនាញផលិតថ្នាំបង្ការជឿជាក់ថា វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩នឹងផ្តល់ប្រសិទ្ធភាពបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះជាមួយកូវីដបំប្លែងខ្លួន។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិថ្មីមួយបានរកឃើញ។
អ្នកជំនាញខាងរោគរាតត្បាតនិងអ្នកឯកទេសខាងជំងឺឆ្លងប្រហែល ៦៦% និយាយថា ក្នុងរយៈពេល ១២ ខែ វីរុសនឹងប្រែប្រួលទៅជាកម្រិតមួយផ្សេងទៀត (បំប្លែងខ្លួន) ដែលវ៉ាក់សាំងជំនាន់ទី១ គ្មានប្រយោជន៍ក្នុងការការពារការឆ្លងឡើយ។
ក្នុងចំណោមនោះ ជិត១ភាគ៥ជឿថា វីរុសនឹងប្រែប្រួលក្នុងរយៈពេល៦ខែម្ដង ហើយ១ភាគ៣និយាយថា វាប្រែប្រួលក្នុងរយៈពេល៩ខែ។ រីឯគ្រូពេទ្យតិចជាង ១ នាក់ក្នុងចំណោម ៨ នាក់ជឿជាក់ថា ការបំប្លែងខ្លួននៃវីរុសនាពេលខាងមុខនឹងមិនធ្វើឱ្យវ៉ាក់សាំងពេលបច្ចុប្បន្នមានប្រសិទ្ធភាពនោះទេ។
ដោយឡែក វេជ្ជបណ្ឌិត Devi Sridhar សាស្ត្រាចារ្យផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យ Edinburgh ប្រទេសស្កុតឡែនមានប្រសាសន៍ថា “ វីរុសរាលដាលកាន់តែច្រើន ដែលនេះទំនងថា ការបំប្លែងខ្លួននិងបម្រែបម្រួលផ្សេងៗនឹងធ្វើឱ្យវ៉ាក់សាំងបច្ចុប្បន្នរបស់យើងគ្មានប្រសិទ្ធភាព”។

ការស្ទង់មតិដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានសម្ភាសអ្នកជំនាញខាងរោគរាតត្បាតចំនួន ៧៧ នាក់មកពីប្រទេសជុំវិញពិភពលោក ហើយលទ្ធផលរកឃើញថា ៦៦,២% នៃពួកគេជឿថា ពិភពលោកមានរយៈពេលមួយឆ្នាំឬតិចជាងនេះ មុនពេលវីរុសផ្លាស់បំប្លែងខ្លួនថ្មីដែលនាំឱ្យថ្នាំបង្ការគ្មានប្រសិទ្ធភាព។
នៅក្នុងក្រុមដដែល អ្នកជំនាញ ១៨,២% គិតថា បញ្ហាបំប្លែងខ្លួននៃវីរុសនឹងកើតឡើងក្នុងរយៈពេល ៦ ខែឬតិចជាងនេះ ហើយ ៣២,៥% និយាយថា ៩ ខែឬតិចជាងនេះ។ រីឯ ១៨.២% ផ្សេងទៀតជឿថា វានឹងមានពេលយ៉ាងហោចណាស់ពីរឆ្នាំមុនពេលដែលវីរុសបំប្លែងខ្លួនទៅជាកម្រិតមួយដែលវ៉ាក់សាំងមិនអាចការពារ។
ទោះយ៉ាងណា ៧,៨% មានសុទិដ្ឋិនិយមថា ការបំប្លែងខ្លួននឹងមិនបណ្តាលឱ្យថ្នាំវ៉ាក់សាំងមិនមានប្រសិទ្ធភាពនោះទេ ខណៈពេលដែលនៅសល់ ៧,៨% និយាយថា ពួកគេមិនប្រាកដអំពីការប៉ាន់ស្មានពេលវេលាឡើយ។
ចំណែក ១៨,២% គិតថា អ្នកផលិតថ្នាំបង្ការមានរយៈពេល ២ ឆ្នាំឬច្រើនជាងនេះមុននឹងការផ្លាស់ប្តូរវ៉ាក់សាំងបច្ចុប្បន្នគ្មានប្រសិទ្ធភាព និងកែប្រែវ៉ាក់សាំងថ្មី។
ទោះណាមិញ ក្រុមហ៊ុនផលិតថ្នាំការពារវីរុសកូវីដធំៗចំនួន ៣ គឺ Pfizer-BioNTech, Moderna និង AstraZeneca នៃសាកលវិទ្យាល័យ Oxford ពេលនេះវ៉ាក់សាំងពួកគេកំពុងបង្ហាញប្រសិទ្ធភាពយ៉ាងហោចពី ៦ ទៅ ១២ ខែបន្ទាប់ពីចាក់ដូសទី ២រួចរាល់ ហើយវាក៏អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំការពារមេរោគបំប្លែងខ្លួនបានផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ អ្នកមានជំងឺប៉ុន្មាននេះ ហាមចាក់វ៉ាក់សាំងដាច់ខាត
ចុចអាន៖ ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


