ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំង Pfizer និង Moderna កាត់បន្ថយហានិភ័យឆ្លងកូវីដដល់ទៅ ៩០ ភាគរយ ក្រោយចាក់ពេញ ២ ដូស

បានផុស

នៅ

ការចាក់វ៉ាក់សាំងពីរដូសរបស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ជួយបន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ចំពោះបុគ្គលិកថែទាំសុខភាព និងក្រុមហានិភ័យជួរមុខផ្សេងទៀតរហូតដល់ ៩០ ភាគរយ ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យបានបង្ហាញថា ក្នុងចំណោមបុគ្គលិកថែទាំសុខភាព ក្រុមហានិភ័យជួរមុខ និងបុគ្គលិកសំខាន់ដទៃទៀតដែលបានទទួលការចាក់វ៉ាក់សាំងទាំងពីរនេះដែលត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យាស្រដៀងគ្នានេះ ហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ត្រូវបានកាត់បន្ថយ ៩០ ភាគរយ ក្រោយចាក់វ៉ាក់សាំងពេញលេញចំនួន ២ ដូស បានរយៈពេល ២ សប្ដាហ៍ ឬច្រើនសប្ដាហ៍ជាងនេះ ។

លោកស្រីវេជ្ជបណ្ឌិត Rochelle P. Walensky នាយក CDC បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា “វ៉ាក់សាំងទាំងពីរនេះបានផ្តល់ការការពារយ៉ាងពិតប្រាកដប្រឆាំងនឹងការឆ្លងជំងឺកូវីដ ១៩ ដល់បុគ្គលិកសុខាភិបាល ក្រុមហានិភ័យជួរមុខ និងបុគ្គលិកសំខាន់ដទៃទៀតរបស់យើង” ។

លោកស្រី Rochelle P. Walensky នាយក CDC

ការវិភាគនេះបានវាយតម្លៃពីប្រសិទ្ធភាពនៃវ៉ាក់សាំង Pfizer-BioNTech និង Moderna ក្នុងការការពារការឆ្លងក្នុងចំណោមបុគ្គលិកព្យាបាល ប៉ូលិស បុគ្គលិកអគ្គិភ័យ និងបុគ្គលិកសេវាកម្មប្រៃសណីយ៍អន្តរជាតិ (EMS) ចំនួន ៣,៩៥០ នាក់ និងបុគ្គលិកជួរមុខផ្សេងទៀតនៅក្នុងរដ្ឋចំនួន ៦ ក្នុងរយៈពេល ១៣ សប្តាហ៍ចាប់ពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ ។

បើយោងតាម ​​CDC បានឲ្យដឹងថា ក្នុងចំនោមអ្នកចូលរួមការសិក្សាមាន ៦៣ ភាគរយបានទទួលការចាក់វ៉ាក់សាំងពីរដូសនៃវ៉ាក់សាំងទាំងពីរ ខណៈ ១២ ភាគរយផ្សេងទៀតទទួលបានតែមួយដូសប៉ុណ្ណោះ ។

CDC បាននិយាយថា ដោយសារវាត្រូវចំណាយពេលប្រហែល ២ សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងនីមួយៗសម្រាប់រាងកាយដើម្បីផលិតអង្គបដិបក្ខ ឬអង់ទីគ័រដែលការពារប្រឆាំងនឹងការឆ្លង មនុស្សត្រូវបន្តអនុវត្តវិធានការការពារខ្លួនរយៈពេល ២ សប្ដាហ៍ បន្ទាប់ពីចាក់ដូសដំបូង និងពេញ ២ សប្ដាហ៍ទៀតក្រោយចាក់ដូសទី ២ ។

ទន្ទឹមនោះលទ្ធផលបង្ហាញទៀតថា អ្នកចូលរួមចាក់វ៉ាក់សាំងពេញ ២ ដូសចំនួន ៣ នាក់ក្នុងចំណោមអ្នកចូលរួមចំនួន ២,៤៧៩ នាក់ និងអ្នកចូលរួមចាក់វ៉ាក់សាំងដូសដំបូងចំនួន ៨ នាក់ក្នុងចំណោម ៤៧៧ នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បន្ទាប់ពីការចាក់ថ្នាំបង្ការរោគ ហើយវាជាចំនួនឆ្លងតិចបំផុត ខណៈអ្នកចូលរួម ១៦១ នាក់ក្នុងចំណោម ៩៨៩ នាក់ដែលមិនបានទទួលការចាក់វ៉ាក់សាំងបានឆ្លងមេរោគ ។

បន្ថែមពីនេះការស្រាវជ្រាវបានបង្ហាញថា វ៉ាក់សាំងទាំងពីរនេះកាត់បន្ថយហានិភ័យនៃការឆ្លងទាំងករណីមិនចេញរោគសញ្ញាផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

ចុចអាន ៖ អាមេរិក រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួនថ្មីជាង ១ ម៉ឺនករណី និងព្រមានពីជំងឺថ្មីផ្សេងទៀត

ចុចអាន ៖ តីសង្ឃឹមដ៏ធំរបស់ពិភពលោក! អាមេរិកកំពុងធ្វើតេស្តថ្នាំលេប ដែលអាចព្យាបាលទាំងជំងឺកូវីដ-១៩ធម្មតា និងបំប្លែងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services