ព័ត៌មានអន្ដរជាតិ
គណបក្សសំខាន់២ទៀតក្នុងរដ្ឋាភិបាលចម្រុះ បដិសេធ ផែថងថាន កាន់តំណែងបន្ត
គណបក្សសំខាន់ធំ២ រួមមានគណបក្សថៃរួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យ ដែលមានអាសនៈសភាសរុប ៦១កៅអី ក្នុងរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្ន បានប្រជុំបន្ទាន់ក្នុងគណបក្សរបស់ពួកគេរៀងៗខ្លួន នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយបង្ហាញជំហរមិនគាំទ្រលើនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ឲ្យបន្តដំណែងទៀតនោះទេ។

សេចក្តីរាយការណ៍ដាច់ដោយឡែកពីគ្នារបស់បណ្តាញសង្គមនៃសារព័ត៌មាន Khaosod បានបង្ហាញថា គណបក្ស ថៃរួបរួមជាតិ (United Thai Nation) ដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលបានធ្វើរដ្ឋប្រហារទម្លាក់ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ កាលឆ្នាំ២០១៤ នោះ មិនគាំទ្រនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលធ្វើឲ្យនយោបាយថៃជួបវិបត្តិផ្ទៃក្នុង បន្តតំណែងទៅមុខទៀតនេះទេ។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា គណៈកម្មាធិការប្រតិបត្តិនៃគណបក្ស United Thai Nation ដែលបច្ចុបន្នមានសមាជិកសភា៣៦អាសនៈ បានស្នើផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ទៅឲ្យលោក Chaikasem Nitisiri ដែលជាបេក្ខជនលំដាប់ទីបីនៃគណបក្សភឿថៃ ដែលជាគណបក្សស្នូលរបស់រដ្ឋាភិបាលចម្រុះ។
គណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលមានសមាជិកសភា២៥អាសនៈ ហើយមេដឹកនាំនៃគណបក្សនេះកំពុងកាន់តំណែងប្រធានសភាជាតិ ក៏បានបើកកិច្ចប្រជុំបន្ទាន់របស់គណបក្ស ដោយប្រើពេលបីម៉ោងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយគណបក្សប្រជាធិបតេយ្យនឹងសម្រេចចេញសេចក្តីថ្លែងការណ៍ដោយមេដឹកនាំរបស់ខ្លួន និងចរចាជាមួយគណបក្សភឿថៃ បន្ថែមទៀត។
ទោះបីជាយ៉ាងណា តាមការចេញផ្សាយនេះ មន្ត្រីនៃគណបក្សនេះ បានសង្កត់ធ្ងន់ថា ពួកគេមិនស្វែងរកមុខតំណែងនយោបាយនៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនោះទេ។ ទោះបីជាបែបនេះ ជំហររបស់គណបក្សនេះនៅមិនទាន់ច្បាស់នៅឡើយថា នឹងបន្តនៅជាមួយរដ្ឋាភិបាលចម្រុះ ឬក៏ត្រូវបញ្ចប់សម្ព័ន្ធភាពនោះទេ ដោយសារថា នាយកប្រតិបត្តិគណបក្សភាគច្រើនពេញចិត្តនឹងការបន្តនៅក្នុងរដ្ឋាភិបាលចម្រុះ៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


