ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ត្អូញត្អែរថា អាមេរិកមានថ្ងៃឈប់ច្រើនពេក ខាតលុយរាប់ពាន់លានដុល្លារ
«សហរដ្ឋអាមេរិក មានថ្ងៃឈប់សម្រាកច្រើនពេកហើយ»។ នេះគឺជាប្រសាសន៍របស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ដែលបានសម្ដែងការមិនពេញចិត្តចំពោះថ្ងៃឈប់សម្រាកច្រើន និងចាត់ទុកថាវាជាការខ្ជះខ្ជាយលុយអស់រាប់ពាន់លានដុល្លារឯណោះ។

នៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃទី១៩ខែមិថុនា លោក ត្រាំ បានប្រកែកថា ថ្ងៃឈប់សម្រាកច្រើនបែបនេះ «កំពុងធ្វើឲ្យប្រទេសរបស់យើងខាតបង់រាប់ពាន់លានដុល្លារ» ហើយឆាប់ៗនេះរាល់ថ្ងៃធ្វើការនឹងក្លាយជាថ្ងៃឈប់សម្រាក។ លោកបន្ថែមថា «យើងត្រូវតែផ្លាស់ប្តូរប្រសិនបើយើងចង់ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត»។
សូមបញ្ជាក់ថា សារនេះ ត្រូវបានបង្ហោះនៅចំថ្ងៃ«Juneteenth» ដែលជាបុណ្យជាតិអបអរសាទរការរំដោះប្រជាជនស្បែកខ្មៅចេញពីវណ្ណៈទាសករនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ១៨៦៥។ ថ្ងៃបុណ្យ«Juneteenth» ត្រូវបានទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកជាតិ ដោយរដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន ក្នុងឆ្នាំ២០២១។
សហរដ្ឋអាមេរិក មានថ្ងៃបុណ្យជាតិសរុបចំនួន ១១ថ្ងៃ ជាថ្ងៃដែលនិយោជិតត្រូវបានផ្តល់ថ្ងៃឈប់សម្រាកដែលមានប្រាក់ខែ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


