ព័ត៌មានអន្ដរជាតិ
តើអ៊ីរ៉ង់អាចបិទច្រកសមុទ្រនាំប្រេង Hormuz ចំពេលមានភាពតានតឹងកើនឡើងដែរឬទេ?
បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ ការភ័យខ្លាចបានកើតឡើងថា អ៊ីរ៉ង់អាចនឹងសងសឹកដោយការព្យាយាមបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏តូចចង្អៀត ប៉ុន្តែមានសារៈសំខាន់ខ្លាំងចំពោះរំហូរប្រេងទៅកាន់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ខែមិថុនានេះ។

ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកតូចចង្អៀតដែលតភ្ជាប់ឈូងសមុទ្រពែរ្សទៅកាន់មហាសមុទ្រឥណ្ឌា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ង់ អារ៉ាប់រួម និងអូម៉ង់។ វាជាផ្លូវប្រេងដ៏សំខាន់របស់ពិភពលោក ដែលមានប្រេងប្រហែល ១៦.៥ លានបារ៉ែល និងជាង ២០% នៃឧស្ម័នធម្មជាតិរាវរបស់ពិភពលោក (ភាគច្រើនមកពីប្រទេសកាតា) ឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ទទឹងតូចចង្អៀត និងជម្រៅរាក់របស់ច្រកនេះ ធ្វើឱ្យវាងាយរងការវាយប្រហារ និងការរំខាន។
អ៊ីរ៉ង់តែងតែគំរាមបិទច្រកសមុទ្រ Hormuz ហើយបានវាយប្រហារ ឬរឹបអូសនាវាពីមុនមក ប៉ុន្តែវាមិនដែលរារាំងទាំងស្រុងនោះទេ។ ប្រសិនបើអ៊ីរ៉ង់ព្យាយាមបិទច្រកសមុទ្រដោយកម្លាំង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទំនងជានឹងឆ្លើយតបយ៉ាងខ្លាំង។ ផ្ទុយទៅវិញ អ៊ីរ៉ង់អាចបង្កបញ្ហាដោយប្រើយន្តហោះគ្មានមនុស្សបើក មីស៊ីល ឬទូកល្បឿនលឿន ដើម្បីបន្លាចកប៉ាល់ពាណិជ្ជកម្ម។

ការបិទច្រកសមុទ្រនេះក៏នឹងប៉ះពាល់ដល់អ៊ីរ៉ង់ដែរ ព្រោះអ៊ីរ៉ង់ក៏អាស្រ័យលើការនាំចេញប្រេងរបស់ខ្លួនតាមច្រកនេះដែរ។ លើសពីនេះប្រសិនបើបិទវាក៏អាចធ្វើឱ្យចិនខកចិត្តផងដែរ ដែលចិនជាអ្នកទិញប្រេងសំខាន់មួយរបស់អ៊ីរ៉ង់។
កាលពីមុន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតតែងតែការពារនាវានៅក្នុងតំបន់នេះ ជាមួយនឹងការល្បាត និងឆ្មាំជើងទឹក។ ទោះបីជាការយកចិត្តទុកដាក់ជាសកលបានផ្លាស់ប្តូរនាពេលថ្មីៗនេះចំពោះការវាយប្រហារនៅសមុទ្រក្រហមក៏ដោយ ច្រកសមុទ្រ Hormuz នៅតែជាផ្លូវដ៏សំខាន់សម្រាប់ការនាំចេញប្រេងពីប្រទេសអ៊ីរ៉ាក់ គុយវ៉ែត កាតា និងប្រទេស បារ៉ែន។ សុវត្ថិភាពរបស់ច្រកនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


