ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រាប់ថា គ្មានគម្រោងចរចានុយក្លេអ៊ែរជាមួយអាមេរិកនៅសប្ដាហ៍ក្រោយទេ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់តាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃទី២៦មិថុនាថា ទីក្រុងតេហេរ៉ង់មិនមានផែនការ ដើម្បីជួបជាមួយសហរដ្ឋអាមេរិកសម្រាប់ការចរចានុយក្លេអ៊ែរនោះទេ ពោលគឺផ្ទុយទៅនឹងការអះអាងរបស់ក្រុងវ៉ាស៊ីនតោនអំពីការពិភាក្សាដែលនឹងជិតមកដល់។

លោក Araghchi បាននិយាយថា ការចរចាលើកមុននេះត្រូវបានរារាំង ដោយការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប្រមុខការទូតកំពូលរបស់អ៊ីរ៉ង់ បានរៀបរាប់ថា «នៅក្នុងការចរចានាពេលថ្មីៗនេះ ពួកគេបានព្យាយាមទាក់ទាញយើងឲ្យបោះបង់ចោលសិទ្ធិរបស់ប្រទេសយើង។ នៅពេលដែលព្រឹត្តិការណ៍មួយចំនួនបានកើតឡើង ពួកគេបានបង្កើតសង្រ្គាម និងបើកដៃឲ្យឧក្រិដ្ឋជនរបប Zionist (អ៊ីស្រាអែល) ធ្វើការវាយប្រហារ»។
លោក Araghchi បានបន្ថែមថា សហរដ្ឋអាមេរិកបានក្បត់ការទូតក្នុងអំឡុងពេលកិច្ចពិភាក្សា ដែលជាបទពិសោធន៍សម្រាប់អ៊ីរ៉ង់យកទៅពិចារណានៅក្នុងការសម្រេចចិត្តលើការចរចានាពេលអនាគត។
យ៉ាងណាមិញ លោកបានឲ្យដឹងដែរថា «ការទូតនៅតែបន្ត ហើយខ្ញុំកំពុងទាក់ទងជាមួយរដ្ឋមន្ត្រីការបរទេសមួយចំនួន» តែមិនដូចអ្វីដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកឡើងទេដែលថា សប្តាហ៍ក្រោយអាមេរិកនឹងជួបជាមួយអ៊ីរ៉ង់ ដើម្បីពិភាក្សាគ្នារឿងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
លោក Araghchi បានសង្កត់ធ្ងន់ថា «មិនមានការរៀបចំសម្រាប់ជុំថ្មីនៃកិច្ចចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកទេ រហូតមកដល់ពេលនេះ។ សេចក្តីថ្លែងការណ៍របស់ពួកគេគឺពោរពេញទៅដោយភាពផ្ទុយគ្នា»។
ជម្លោះរយៈពេល ១២ថ្ងៃរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងនៅថ្ងៃទី១៣ខែមិថុនា បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើទីតាំងយោធា នុយក្លេអ៊ែរ និងស៊ីវិលរបស់អ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០៦នាក់ និងរបួស ៥ ៣៣២នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។
តេហេរ៉ង់បានបាញ់មីស៊ីលសងសឹក និងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់ និងរបួសជាង ៣ ៤០០នាក់។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយសាកលវិទ្យាល័យ Hebrew នៃទីក្រុងហ្សេរុយសាឡឹម។
ការបញ្ចប់ជម្លោះ បានចាប់ផ្ដើមក្រោមបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានចូលជាធរមាននៅថ្ងៃទី២៤ខែមិថុនា៕
ដោយ៖ ឈាង
ចុចអាន៖ វាយអ៊ីរ៉ង់រួច ត្រាំប្រកាសថា អាមេរិកនិងអ៊ីរ៉ង់ នឹងពិភាក្សាគ្នារឿងនុយក្លេអ៊ែរ សប្តាហ៍ក្រោយ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


