ព័ត៌មានអន្ដរជាតិ
ច្បាប់អ៊ីស្លាមថ្មី៖ ត្រូវសម្លាប់ ត្រាំ បើគាត់គំរាមកំហែង Ayatollah Khamenei
មេដឹកនាំសាសនា Naser Makarem Shirazi ដែលជាបព្វជិត Shia ដ៏មានឥទ្ធិពលបំផុតមួយរូបរបស់អ៊ីរ៉ង់ បានចេញក្រឹត្យសាសនា (ច្បាប់អ៊ីស្លាម fatwa) ដែលចែងថា បុគ្គលឬរបបណាមួយ មិនថាជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលគំរាមកំហែងដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei ត្រូវតែទទួលទោសប្រហារជីវិត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph កាលពីថ្ងៃទី៣០ខែមិថុនា។

លោក Makarem Shirazi បានប្រកាសថា ជនណាម្នាក់ ឬរបបណាដែលគំរាមកំហែងដល់ការដឹកនាំ និងសិទ្ធិអំណាចសាសនា ត្រូវបានចាត់ទុកថាជា «mohareb» ដែលជាអ្នកធ្វើសង្គ្រាមប្រឆាំងនឹងព្រះក្រោមច្បាប់អ៊ីស្លាម។ នៅក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនិងសាសានារបស់អ៊ីរ៉ង់ ការដែលត្រូវចាត់ទុកជា «mohareb» គឺជាបទចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលជារឿយៗនាំទៅដល់ការកាត់ទោសប្រហារជីវិត។
ច្បាប់អ៊ីស្លាមថ្មីនេះ មិនបានដៅឈ្មោះចំលោក ត្រាំ ដោយផ្ទាល់ទេ ប៉ុន្តែបញ្ជាក់ថាត្រូវអនុវត្តយ៉ាងទូលំទូលាយចំពោះ«រដ្ឋាភិបាល ឬបុគ្គល»ទាំងឡាយ ដែលចេញសារគំរាមកំហែងប្រឆាំងនឹងលោក Khamenei។ ទាំងលោក ត្រាំ និងមេដឹកនាំអ៊ីស្រាអែល កាលពីពេលថ្មិៗនេះសុទ្ធតែធ្លាប់បានគំរាមកំហែងដល់អាយុជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់។
Telegraph បានដកស្រង់សម្ដីក្រុមអ្នកកាន់សាសនាអ៊ីស្លាមជាន់ខ្ពស់នៅអ៊ីរ៉ង់ ដែលបាននិយាយថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យើងមើលឃើញជាក់ស្ដែងថា ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំនៃរបប Zionist (អ៊ីស្រាអែល) បានគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការធ្វើឃាតមេដឹកនាំកំពូលនៃបដិវត្តអ៊ីស្លាម និងអ្នកប្រាជ្ញ និងអាជ្ញាធរសាសនាមួយចំនួន» ដោយអំពាវនាវដល់អ្នកកាន់សាសនាអ៊ីស្លាមរាប់លាននាក់នៅទូទាំងពិភពលោកត្រូវ«ធ្វើឲ្យខ្មាំងសត្រូវទាំងនេះសោកស្ដាយចំពោះពាក្យសម្ដី និងកំហុសរបស់ពួកគេ»។
ក្រុមអ្នកវិភាគជឿថា ច្បាប់អ៊ីស្លាមថ្មីទំនងជាមានបំណងជាការព្រមានដល់មេដឹកនាំបរទេស និងជាឧបករណ៍ដើម្បីពង្រឹងភាពស្មោះត្រង់ផ្ទៃក្នុង ចំពេលមានការកើនឡើងទាំងសម្ពាធក្នុងស្រុក និងអន្តរជាតិនៅប្រទេសអ៊ីរ៉ង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


