Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ចេញ​បញ្ជារៀបចំ​ខេត្ត​ចំនួន​៤ដែលខ្លួន​​ដណ្ដើម​បាន ​ឲ្យត្រូវតាម​ស្ដង់ដារ​រុស្ស៊ី​​

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន TASS កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មិថុនា លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរសហព័ន្ធ ក្រុមហ៊ុនរដ្ឋ និងរដ្ឋាភិបាលក្នុងតំបន់ រៀបចំ​ការរស់នៅ​​ក្នុង​ខេត្ត​ចំនួន​៤ ដូចជា Donetsk, Luhansk, Zaporizhzhia និង Kherson ឲ្យ​​ត្រូវ​តាម​ស្ដង់ដារ​រុស្ស៊ី ដែលជាសញ្ញានៃការជំរុញសមាហរណកម្មសេដ្ឋកិច្ចសង្គមដ៏សំខាន់នៅ​លើ​ទឹកដីអ៊ុយក្រែនដែល​ខ្លួន​កំពុង​កាន់កាប់។

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទវីដេអូស្តីពីការអភិវឌ្ឍតំបន់ទាំងនេះ លោក ពូទីន បាន​កំណត់​គោលដៅ​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ ក្នុង​ការកែប្រែ​មុខមាត់​ថ្មី​នៃ​ខេត្ត​ទាំង​៤។ លោក​​បាន​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុនរដ្ឋចំនួន​២៦ និងតំបន់ចំនួន​៨២ របស់រុស្ស៊ីបានប្តេជ្ញាចិត្តក្នុងការជួយដល់ការកសាងឡើងវិញ ដែល​មាន​ដូចជា ការជួសជុលលំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មេដឹក​នាំ​រុស្ស៊ី បាននិយាយ​ថា «ប្រទេស​(រុស្ស៊ី)​ទាំងមូល គាំទ្រ​តំបន់ Donbass និង Novorossiya ក្នុងការបង្កើត​ការរស់រាន​ប្រកបដោយសន្តិភាព និង​វិបុលភាព»។

តំបន់ Donbass ដែល​លោក ពូទីន លើក​ឡើង​ សំដៅ​ទៅ​លើ​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន ដែល​រួម​បញ្ចូល​ខេត្ត​ចំនួន​២ គឺ Donetsk និង Luhansk ហើយ​ក៏​ជា​តំបន់​ដែល​រុស្ស៊ី​កាត់​បញ្ចូល​ជា​ទឹកដី​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២២​នៅ​ពេល​បើក​ប្រតិបត្តិការ​ពេញ​ទំហឹង​លុកលុយ​អ៊ុយក្រែន។ ចំណែក​​ឯ​តំបន់ Novorossiya សំដៅ​លើ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ហើយ​រុស្ស៊ី​ប្រើ​ពាក្យ​នេះ សំដៅ​លើ​​តំបន់ Donbass ព្រម​ទាំង​ខេត្ត Zaporizhzhia និង Kherson។

លោក ពូទីន បានស្នើឲ្យ​អាជ្ញាធររដ្ឋ និងមូលដ្ឋានវាយតម្លៃស្ថានភាពក្នុងតំបន់នីមួយៗ និងកំណត់គម្រោងសំខាន់ៗ ដើម្បីបង្កើតការងារថ្មី និងលើកកម្ពស់​គុណភាពជីវិតរបស់ប្រជាជនក្នុងខេត្ត​ទាំង​៤។

ជាមួយ​គ្នា​នេះ​ដែរ ប្រធានាធិបតីរុស្ស៊ី បាននិយាយម្តង​ទៀតថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីចរចាបញ្ចប់សង្គ្រាម ប៉ុន្តែនឹងមិន​បោះបង់ចោល​ខេត្ត​ទាំង​៤​ឡើយ។ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​បែ​បនេះ អ៊ុយក្រែន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ធ្វើ​​ការ​សម្បទាន​ទឹកដី​ ដើម្បី​បញ្ចប់​ជម្លោះដាច់​ខាត៕

ដោយ៖ ឈាង

ចុចអាន៖ ចាយពេលជាង៣ឆ្នាំ ទីបំផុត រុស្ស៊ី គ្រប់គ្រងបានតំបន់ Luhansk ទាំងស្រុងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ វិនាទី មុន

ពូទីន ចេញ​បញ្ជារៀបចំ​ខេត្ត​ចំនួន​៤ដែលខ្លួន​​ដណ្ដើម​បាន ​ឲ្យត្រូវតាម​ស្ដង់ដារ​រុស្ស៊ី​​

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

សន្តិសុខសង្គម១៥ នាទីutes មុន

លោក ជួន ណារិន្ទ៖ កងកម្លាំងនគរបាលរាជធានីត្រៀមខ្លួនរួចជាស្រេចរង់ចាំបទបញ្ជាក្នុងការទប់ស្កាត់ជនឈ្លានពានទឹកដីកម្ពុជា

ព័ត៌មានជាតិ១៥ នាទីutes មុន

មូលនិធិគន្ធបុប្ផា ទទួលបានថវិកា ៥,៥ លានដុល្លារ តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ២០ នាទីutes មុន

លោកស្រី មិថុនា ភូថង ស្នើភាគីពាក់ព័ន្ធចូលរួមបង្កើនការយល់ដឹង និងទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ

ចរាចរណ៍១០ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្អាក​អ្នក​បើក​យន្តហោះ៤នាក់​ បន្ទាប់​ពីយន្តហោះ​ប៉៉ះ​គ្នាមុនហោះឡើង​​

កីឡា២៣ ម៉ោង មុន

ផ្លូវការ! កម្ពុជា ឈរលេខ​៤ ជាប្រទេស​បញ្ជូនអត្តពលិក​ច្រើន​បំផុត ទៅប្រកួតស៊ីហ្គេមនៅ ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាជ្ញាធរខេត្តកែប ល្បាតលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលបន្លែផ្លែឈើ និងប្រេងពីប្រទេសថៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម