Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែលធ្វើកិច្ច​ពិភាក្សាសម្ងាត់ជាមួយរុស្ស៊ី ​ស្តីពីអ៊ីរ៉ង់និងស៊ីរី អំឡុងពេលបទឈប់បាញ់

បានផុស

នៅ

អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើការពិភាក្សាជាលក្ខណៈឯកជនជាមួយរុស្ស៊ី ទាក់ទងនឹងការរៀបចំសន្តិសុខក្នុង​ប្រទេសអ៊ីរ៉ង់ និងស៊ីរី ភ្លាមៗបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុងតេហេរ៉ង់។ នេះបើយោងតាមរបាយការណ៍​ចុះផ្សាយ​ដោយ​ទូរទស្សន៍រដ្ឋ​អ៊ីស្រាអែល KAN នា​ថ្ងៃ​ទី​៣​ខែ​កក្កដា។

លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចចរចា​សម្ងាត់​នេះ ត្រូវបាន​ធ្វើ​ឡើងប្រហែល​មួយសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់របស់អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបានចាប់ផ្តើមនៅថ្ងៃទី​២៤​ខែមិថុនា។ មន្ត្រីអ៊ីស្រាអែល និង​រុស្ស៊ី បានជជែក​​គ្នា​ក្នុង​កម្រិតខ្ពស់ ដើម្បីស្វែងយល់ពីដំណោះស្រាយ​ការទូត ដែលប៉ះពាល់ដល់ទាំងអ៊ីរ៉ង់ និងស៊ីរី ហើយ​ក៏​​ជាផ្នែក​មួយ​នៃការរៀបចំឡើងវិញក្នុងតំបន់។

មិនមាន​​សេចក្តី​លម្អិត ឬ​លទ្ធផល​ណាមួយត្រូវបានចែករំលែកទាក់ទងនឹងខ្លឹមសារនៃការចរចានោះទេ។

ទន្ទឹម​នោះ​ អ៊ីស្រាអែលក៏ត្រូវបានគេ​រាយការណ៍​ផង​ដែរ​ថាកំពុងស្វែងរកកិច្ចព្រមព្រៀង​ធំ​មួយ​ទៀត​ជាមួយសហរដ្ឋអាមេរិកស្តីពីអ៊ីរ៉ង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថានឹងលើកឡើងពីបញ្ហានេះក្នុងអំឡុងពេលកិច្ចប្រជុំដែលបានគ្រោងទុករបស់គាត់ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅ​ក្រុង​វ៉ាស៊ីនតោន​នា​សប្តាហ៍ក្រោយ។

អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ មានគោលបំណងគូសបញ្ជាក់អំពីក្របខណ្ឌស្តីពីប្រទេសអ៊ីរ៉ង់ ស្រដៀងនឹងកិច្ចព្រមព្រៀងដែលបានសម្រេចពីមុនជាមួយប្រទេសលីបង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម