ព័ត៌មានអន្ដរជាតិ
ម្តាយរបួសធ្ងន់នៅព្យាយាមការពារកូនអាយុ៩ឆ្នាំដែលស្លាប់ក្នុងចំណោម៤នាក់ត្រូវបានខ្មាន់កាំភ្លើងសម្លាប់នៅអាមេរិក
ស្ត្រីជាម្តាយម្នាក់បានតស៊ូសង្គ្រោះកូនប្រុសរបស់គាត់អាយុ៩ឆ្នាំដែលបានស្លាប់នៅលើដៃរបស់ដៃទាំងខ្លួនគាត់ផ្ទាល់មានរបួសធ្ងន់ពីការបាញ់ប្រហារដោយខ្មាន់កាំភ្លើងម្នាក់នៅជាយក្រុងឡូស អេនជឺឡេស កាលពីថ្ងៃពុធ។

មេធាវីប្រចាំតំបន់ Orange County លោក Todd Spitzer និយាយក្នុងសន្និសីទកាសែតមួយថា ៖«វាទំនងជាក្មេងប្រុសតូចនោះស្លាប់នៅលើដៃម្តាយរបស់ខ្លួន ខណៈម្តាយកំពុងព្យាយាមសង្គ្រោះកំឡុងពេលកំពុងបាញ់ប្រហារដ៏រន្ធត់»។
ការបាញ់ប្រហារបណ្តាលស្លាប់នៅតំបន់ Orange ក្នុងរដ្ឋកាលីហ្វញ៉ា ចម្ងាយប្រហែល៤៨គីឡូម៉ែត្រភាគខាងត្បូងទីក្រុងឡូស អេនជឺឡេស ដែលបានក្លាយជាការបាញ់ប្រហារសម្លាប់មនុស្ស៣លើកហើយក្នុងរយៈពេលមិនដល់មួយខែផងនៅសហរដ្ឋអាមេរិក។
ការបាញ់ប្រហារសម្លាប់មនុស្ស២លើកកាលពីខែមីនា ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៨នាក់ក្នុងនោះមានស្ត្រីដើមកំណើតអាស៊ី៦នាក់នៅហាងស្ប៉ា៣កន្លែងក្នុងតំបន់ Atlanta និងបុរសម្នាក់ទៀតបានបើកការបាញ់រះទៅលើផ្សារទំនើបមួយកន្លែងនៅ Boulder រដ្ឋខូរូរ៉ាដូ បណ្តាលឲ្យមនុស្សស្លាប់១០នាក់។
គិតទាំងការបាញ់ចុងក្រោយបំផុតកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះផងគឺមិនដល់មួយខែទេដែលបានសម្លាប់អស់២២នាក់ហើយនៅសហរដ្ឋអាមេរិក។

យ៉ាងណាសម្រាប់ការបាញ់សម្លាប់ចុងក្រោយនេះមិនដូចពីរលើកមុនទេ អ្នកស៊ើបអង្គេតនៅរដ្ឋកាលីហ្វញ៉ានិយាយថា ពួកគេអាចធ្វើការបញ្ជាក់បានភ្លាមៗថា អ្នកបាញ់បានស្គាល់ជនរងគ្រោះយ៉ាងច្បាស់។
ឧត្តមសេនីយ៍ឯកនៅនាយកដ្ឋានប៉ូលិស Orange លោក Jennifer Amat ឲ្យដឹងថា ៖«មូលហេតុជាបឋមត្រូវបានគេជឿថា ពាក់ព័ន្ធនឹងអាជីវកម្ម និងទំនាក់ទំនងផ្ទាល់ខ្លួនរវាងជនសង្ស័យ និងជនរងគ្រោះ»។
ជនសង្ស័យត្រូវបានប៉ូលិសបង្ហាញថា ឈ្មោះ Aminadab Gaxiola Gonzalez អាយុ៤៤ឆ្នាំ ជាអ្នកស្រុកនៅជិតទីក្រុង Fullerton។
ជនរងគ្រោះដែលបានសម្លាប់ ក្រៅពីក្មេងប្រុសអាយុ៩ឆ្នាំ នៅមានបុរសម្នាក់ និងស្ត្រីពីរនាក់ទៀត។

លោក Amt បានឲ្យដឹង ឥឡូវនេះ ម្តាយក្មេងប្រុសដែលបានស្លាប់លើដៃរបស់គាត់កំពុងមានស្ថានភាពអាក្រក់ បន្ទាប់ពីត្រូវជនសង្ស័យបាញ់ត្រូវបណ្តាលឲ្យរបួសធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះក៏កំពុងនៅមន្ទីរពេទ្យ។
ប៉ូលិសបានឲ្យដឹងថា នៅល្ងាចថ្ងៃពុធ ជនសង្ស័យបានចូលទៅការិយាល័យអាជីវកម្មមួយឈ្មោះ Unified Homes ដែលជាកន្លែងទិញ និងលក់ផ្ទះចល័ត ហើយបានចាក់សោទ្វារចូលទៅខាងក្រោយ ជាមួយនឹងកង់ ហើយក៏ចាប់ផ្តើមបាញ់។
ការបាញ់នៅតែកើតមាន នៅពេលប៉ូលិសបានទៅដល់ ប៉ុន្តែពួកគេជាប់សោរហូតដល់កាត់ច្រវ៉ាក់បាន។
Spitzer និយាយថា ៖«ក្នុងពេលនោះ មានការបាញ់ប្រហារដ៏រន្ធត់ក្នុងការិយាល័យ ហើយមានមនុស្សដេកដួលនៅលើឥដ្ឋ»។

នៅពីក្រៅ ប៉ូលិសពីរនាក់ប្រើកាំភ្លើងខ្លីដើម្បីបាញ់ទៅលើជនសង្ស័យ និងបានចាប់ខ្លួន។
លោក Amat បានឲ្យដឹងថា ក្រុមប៉ូលិសបានជួយស្ត្រីជាម្តាយដែលរងរបួសធ្ងន់ ប៉ុន្តែគាត់ហាក់ដូចជាកំពុងនៅតែបន្តការពារកូនប្រុសរបស់គាត់ដែលបាត់បង់ជីវិតទៅហើយ។ បន្ទាប់មក ប៉ូលិសបានរកឃើញស្ត្រីម្នាក់ស្លាប់នៅលើដីខាងក្រៅ ហើយមានស្ត្រីម្នាក់ និងបុរសម្នាក់ស្លាប់នៅក្នុងការិយាល័យ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


