Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ច្រានចោល​ការទាមទារ​របស់​អាមេរិក​ឲ្យ​កាត់បន្ថយ​ការទិញ​ប្រេង​ពី​រុស្ស៊ី និង​អ៊ីរ៉ង់​

បានផុស

នៅ

ប្រទេសចិន បានប្រឆាំងនឹងការទាមទាររបស់សហរដ្ឋអាមេរិក​ឲ្យ​បញ្ឈប់ការទិញប្រេងពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយព្រមានក្រុងវ៉ាស៊ីនតោនថា ការបង្ខិតបង្ខំ​នេះ​នឹងមិនធ្វើ​ឲ្យ​ប៉ះពាល់ដល់គោលនយោបាយថាមពល ឬផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។

កំពង់ផែដឹក​ប្រេង​របស់​រុស្ស៊ី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស​ចិន បានបង្ហោះ​សារ​នៅលើបណ្ដាញ​សង្គម X បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិករយៈពេលពីរថ្ងៃនៅទីក្រុង Stockholm ថា «ប្រទេសចិននឹងធានាជានិច្ចនូវការផ្គត់ផ្គង់ថាមពលរបស់ខ្លួននៅក្នុងវិធីដែលបម្រើផលប្រយោជន៍ជាតិរបស់យើង»។ សេចក្តីថ្លែងការណ៍នេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោនអំពីពន្ធ ១០០% លើទំនិញរបស់ចិន ប្រសិនបើទីក្រុងប៉េកាំងបន្តកិច្ចព្រមព្រៀងថាមពលជាមួយទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់។

ក្រសួងបានបន្ថែមថា «ការបង្ខិតបង្ខំ និងការគាបសង្កត់នឹងមិនសម្រេចបានអ្វីទាំងអស់។ ចិននឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន»។

អាមេរិក កំពុងជំរុញ​ចិន និងឥណ្ឌា​ឲ្យ​កាត់បន្ថយការទិញប្រេងឆៅពីរុស្ស៊ី និងអ៊ីរ៉ង់ ដោយលើកឡើងពីការព្រួយបារម្ភថា ប្រាក់ចំណូលពីប្រេងកំពុងជួយផ្តល់មូលនិធិសង្រ្គាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន និងការគាំទ្ររបស់អ៊ីរ៉ង់សម្រាប់ក្រុមសកម្មប្រយុទ្ធក្នុងតំបន់។ យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ប៉េកាំង​អះអាង​ថា ប្រតិបត្តិការ​របស់​ខ្លួន​មាន​ច្បាប់ និង​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ថាមពល​ជាតិ។

មកទល់ពេលនេះ ចិនគឺជាប្រទេសនាំចូលប្រេងធំបំផុតរបស់អ៊ីរ៉ង់ ដោយបានទិញរហូតដល់ ៩០% នៃការនាំចេញរបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការប៉ាន់ស្មានរបស់រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក។ បន្ថែម​​ពី​នេះ ចិន​ក៏នៅតែជាអតិថិជនដ៏សំខាន់សម្រាប់ប្រេងឆៅរបស់រុស្ស៊ី ទោះបីជាឥណ្ឌានាំមុខគេក្នុងការទិញតាមសមុទ្រក៏ដោយ។ ទិន្នន័យថ្មីៗពីសាលាសេដ្ឋកិច្ច Kyiv របស់​អ៊ុយក្រែន បានបង្ហាញថា ការនាំចូលប្រេងរបស់ចិនពីរុស្ស៊ីបានកើនឡើង ២០% នៅក្នុងខែមេសា ដោយឈានដល់ជាង ១,៣​លានបារ៉ែលក្នុងមួយថ្ងៃ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម