ព័ត៌មានអន្ដរជាតិ
រញ្ជួយដី កម្រិត៦.១រ៉ិចទ័រវាយប្រហារភាគពាយ័ព្យប្រទេសតួកគីស្លាប់និងរបួសមនុស្សជាច្រើននាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP គ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្ត Balikesir ភាគពាយ័ព្យនៃប្រទេសតួកគី កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងរបួស ២៩នាក់ផ្សេងទៀត។

ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅក្នុងទីក្រុង Sindirgi ប៉ុន្តែការរញ្ជួយមានឥទ្ធិពលរញ្ជួយរហូតដល់ទីក្រុងអ៊ីស្តង់ប៊ុលដែលមានចម្ងាយជិត ២០០ គីឡូម៉ែត្រឯណោះ។
ក្នុងអំឡុងពេលរញ្ជួយដីស្ត្រីចំណាស់ម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលចេញពីអគារបាក់រលំ ប៉ុន្តែក្រោយមកបានស្លាប់ដោយសាររបួសធ្ងន់។ សរុបមានអគារចាស់ៗចំនួន ១៦ ដែលមិនប្រើប្រាស់បាន និងប៉មវិហារអ៊ីស្លាមចំនួនពីរបានដួលរលំក្នុង។
មកដល់ពេលនេះក្រុមជួយសង្គ្រោះបានកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត នៅក្រោមគំនរបាក់បែក ខណៈក្រុមមន្ត្រីបានព្រមានថាប្រជាជនឱ្យនៅឆ្ងាយពីអគារដែលរងការខូចខាតដោយសារការរញ្ជួយដីដោយនឹងមានរញ្ជួយដីមកម្រិត ៤.៦ រ៉ិចទ័រម្ដងទៀតអាចវាយប្រហារ។
គួរបញ្ជាក់ថាប្រទេសតួកគី ដែលស្ថិតនៅលើខ្សែបន្ទាត់កំហុសធំៗ ងាយនឹងកើតមានការរញ្ជួយដីជាញឹកញាប់ និងជួនកាលមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ នៅឆ្នាំ ២០២៣ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័របានឆក់យកជីវិតមនុស្សជាង ៥៣.០០០នាក់នៅក្នុងប្រទេសតួកគី និង ៦.០០០ នាក់ទៀតនៅក្នុងប្រទេសស៊ីរី បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


