Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ ព្រមានពលរដ្ឋនៅតាមដងទន្លេចៅប្រាយ៉ាឱ្យត្រៀមទប់ទល់នឹងទឹកជំនន់

បានផុស

នៅ

នាយកដ្ឋានធារាសាស្ត្រថៃ បានព្រមានប្រជាពលរដ្ឋនៅតំបន់ទំនាបតាមដងទន្លេចៅប្រាយ៉ា ឱ្យត្រៀមលក្ខណៈទប់ទល់នឹងទឹកជំនន់នៅថ្ងៃទី ២១ ខែសីហា ដោយសារភ្លៀងធ្លាក់ខ្លាំង កម្លាំងទឹកទន្លេខាងលើបានបង្កើនការហូរចេញពីទំនប់វារីអគ្គិសនីចៅប្រាយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៩ខែសីហា។

ទំនប់ទន្លេចៅប្រាយ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការប្រកាសនៅលើទំព័រផ្លូវការរបស់នាយកដ្ឋានធារាសាស្ត្រថៃ បានបញ្ជាក់ថា ការបញ្ចេញទឹកពីទំនប់ទន្លេ Chao Phraya នឹងកើនឡើងពី ១,២០០-១,៥០០ម៉ែត្រគូបក្នុងមួយវិនាទីក្នុងរយៈពេលបីថ្ងៃខាងមុខ។ លើសពីនេះមានការព្យាករណ៍ថាលំហូរទឹកនៅស្ថានីយ៍ត្រួតពិនិត្យរបស់ខេត្ត Nakhon Sawan នឹងកើនឡើងដល់ ១,៩៥០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលបង្កើនកម្រិតទឹកទន្លេនៅខាងក្រោមពី១០ ទៅ ៩០ សង់ទីម៉ែត្រ។

តំបន់ដែលមានហានិភ័យរួមមានផ្នែកខ្លះនៃខេត្ត Ang Thong និង Phra Nakhon Si Ayutthaya ជាពិសេសសហគមន៍នៅជិតដៃទន្លេ និងទន្លេ Noi។ អាជ្ញាធរ​ថៃកំពុងជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន តាមដាន​បច្ចុប្បន្នភាព​ផ្លូវការ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ​ការ​ជន់​លិច​ច្រាំងទន្លេ​។

គួរបញ្ជាក់ថាប្រទេសថៃមួយរយៈចុងក្រោយនេះបានប្រឈមនឹងបញ្ហាអាកាសធាតុជាពិសេសភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ដែលអាជ្ញាធរថៃតែងតែព្រមានឲ្យពលរដ្ឋខ្លួននៅក្នុងខេត្តជាច្រើនឲ្យត្រៀមបង្កាជារើយៗ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម