ព័ត៌មានអន្ដរជាតិ
បាក់ដីភ្នំនៅ ឈៀងម៉ៃ សង្កត់ផ្ទះច្រើនខ្នង ស្លាប់និងរបួសមនុស្សជាង ១០នាក់
ឥទ្ធិពលព្យុះសង្ឃរា Kajiki បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរហូតដល់បាក់ដីភ្នំសង្កត់ផ្ទះពលរដ្ឋ៥ខ្នង ក្នុងខេត្ត ឈៀងម៉ៃ ប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង១០នាក់។

តាមការផ្សាយរបស់ Khaosod, បាតុភូតធម្មជាតិដ៏រន្ធត់នេះ កើតឡើងនាវេលាម៉ោង២:៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥ ក្នុងភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem។
មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតបាត់ខ្លួន ខណៈ១០នាក់របួសត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់ភ្លាមៗ ខណៈក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ដើម្បីផ្តល់ជំនួយ។

សូមជម្រាបថា ព្យុះ Kajiki បានវាយប្រហារខេត្តចំនួន៥៨ នៅភាគខាងជើង ឦសាន កណ្តាល និងខាងត្បូងប្រទេសថៃ បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ បំណាក់ដី និងបាតុភូតរន្ទះបាញ់។
លើសពីនេះ ឥទ្ធិពលរបស់វា បានបង្កជាគ្រោះទឹកជំនន់ ជន់លិចឧទ្យានជាតិ Namtok Phliu នៅក្នុងខេត្ត Chanthaburi ដែលជាខេត្តព្រំដែនជាប់ខេត្តប៉ៃលិននិងបាត់ដំបង របស់កម្ពុជា ទៀតផង ហើយតំបន់ខ្លះ ក៏ត្រូវបិទសាលាជាបន្ទាន់ដែរ ព្រោះតែស្ថានភាពអាសន្ន។

នៅខេត្ត Loei, ព្យុះ Takiji បានបង្កជាទឹកជំនន់ ជន់លិចធ្ងន់ធ្ងរ ខណៈទឹកទន្លេ Man និង Hueang ហក់ឡើងខ្ពស់ ធ្វើឲ្យពលរដ្ឋរស់នៅសហគមន៍តាមដងទន្លេត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺស្រុក Na Haeo និង Dan Sai ដោយនៅទីនោះតំបន់ខ្លះត្រូវទឹកជន់លិច ជម្រៅត្រឹមចង្កេះ កាត់ផ្តាច់ផ្លូវ រំខានដល់ការធ្វើដំណើរនិងដឹកជញ្ជូន។

រីឯនៅខេត្ត Mae Hong Son, ភ្លៀងធ្លាក់យ៉ាងគំហុក ក៏បង្កជាជំនន់ផងដែរក្នុងតំបន់មួយចំនួនដោយជន់លិចដីស្រែចម្ការ ថែមទាំងកាត់ផ្តាច់ផ្លូវធ្វើដំណើរទៀតផង។
ស្រុក Mae Sariang ជាកន្លែងរងគ្រោះជាងគេ ព្រោះទឹកជំនន់ក៏លិចផ្ទះសម្បែងពលរដ្ឋផងដែរ ខណៈអាជ្ញាធរចេញការព្រមានឲ្យប្រុងប្រយ័ត្នចំពោះគ្រោះបំណាក់ដី និងលំហូរភក់ចុះពីភ្នំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកជិតខាងកម្ពុជាទាំង៣ សុទ្ធតែរងគ្រោះធ្ងន់ធ្ងរនិងលិចលង់ ដោយសារឥទ្ធិពលព្យុះ Takiji
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


