Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហាររុស្ស៊ីលើក្រុង​កៀវ សម្លាប់មនុស្ស២៣នាក់ ធ្វើ​ឲ្យ​ខូចខាតដល់ការិយាល័យ EU និងអង់គ្លេស

បានផុស

នៅ

មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហាររដ្ឋធានី​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣​នាក់ ព្រម​ទាំង​ធ្វើ​ឲ្យ​ខូចខាតដល់​ការិយាល័យ​បេសកកម្មការទូតរបស់សហភាពអឺរ៉ុប និង​ចក្រភពអង់គ្លេសនៅទីនោះ​ផង​ដែរ។

ការ​វាយ​ប្រហារ​រុស្ស៊ី​លើ​ទីក្រុង​កៀវ​ថ្ងៃទី​២៨សីហា​២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហាររយៈពេលជាច្រើនម៉ោង​ជាប់ៗ​គ្នា ដែលក្រុមមន្ត្រី​អ៊ុយក្រែន​ពិពណ៌នាថាជាការវាយប្រហារដ៏ធំបំផុតមួយទៅ​លើទីក្រុងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើ​ឲ្យ​មនុស្សជាង ៦០​នាក់បានរងរបួស និងបណ្តាល​ឲ្យ​មានការបំផ្លិចបំផ្លាញនៅ​​គ្រប់​សង្កាត់​ទាំងអស់នៃ​រដ្ឋធានី​កៀវ។ ប្រតិបត្តិការជួយសង្គ្រោះកំពុង​បន្ត ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងគំនរបាក់បែកនៃអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Keith Kellogg បានថ្កោលទោសការវាយប្រហារ​នេះ ដោយកត់សម្គាល់ថា រុស្ស៊ី​បានកំណត់គោលដៅ«មិនមែនជា​ទាហាន និងអាវុធទេ ប៉ុន្តែជាតំបន់លំនៅដ្ឋាន…បំផ្ទុះរថភ្លើងជនស៊ីវិល ការិយាល័យក្រុមប្រឹក្សាបេសកកម្ម EU និងអង់គ្លេស និងជនស៊ីវិលស្លូតត្រង់»។ ទាំងសហភាពអឺរ៉ុប និងអង់គ្លេសបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីតវ៉ាជាផ្លូវការចំពោះការវាយប្រហារលើទីតាំងការទូតរបស់ពួកគេ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីថាសុខចិត្ត​​ជ្រើសរើស​យក​គ្រាប់មីស៊ីលជំនួស​ឲ្យ​តុ​ចរចា ហើយបានអំពាវនាវ​ឲ្យ​មានការពង្រឹងការដាក់ទណ្ឌកម្មលើ​ទីក្រុង​មូស្គូ។ វិមានក្រឹមឡាំងបានប្រកែក​ថា ការវាយប្រហាររបស់ខ្លួនកំណត់​លើគោលដៅឧស្សាហកម្មយោធា​តែ​ប៉ុណ្ណោះ និងបានរំលឹកឡើងវិញនូវការបើកចំហរបស់ខ្លួនក្នុងការចរចា ដែលជាការទាមទារដែលត្រូវបានច្រានចោលដោយទីក្រុង​កៀវ៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម