Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីកូរ៉េ វ័យ៥០ឆ្នាំ ​ត្រូវ​រថភ្លើង​បុក​ដោយមិនដឹងមូលហេតុ

បានផុស

នៅ

ស្ត្រី​ជនជាតិកូរ៉េម្នាក់ ​ដែល​គេ​ជឿ​ថា​មាន​វ័យ ៥០ ឆ្នាំ​ ត្រូវ​បាន​រថភ្លើង​ធ្វើ​ដំណើរ​បុក​ស្លាប់​នៅ​លើ​ខ្សែ​រថភ្លើង Gyeongui-Jungang នៅ​ម៉ោង​ប្រហែល ១២ និង ២០ នាទី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ រវាង​ស្ថានីយ Seobinggo និង Hannam ក្នុង​សង្កាត់ Yongsan កណ្តាល​ក្រុង​សេអ៊ូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមហ៊ុន Korea Railroad Corporation (Korail) ស្ត្រីរូបនេះត្រូវគេសង្ស័យថា បានឡើងលើរបងការពារ ហើយដើរលើផ្លូវដែក។ ចំណែកឯរថភ្លើងដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ គឺជាសេវាកម្មចុងក្រោយនៃថ្ងៃដែលដំណើរការរវាងស្ថានីយ៍ Munsan និង Cheongnyangni ហើយបានដឹកអ្នកដំណើរប្រហែល ៣៥ នាក់។ ប៉ុន្តែ មិន​មាន​អ្នក​ធ្វើ​ដំណើរ​ណា​ម្នាក់​រង​របួស​នោះ​ទេ។

Korail បាននិយាយថា ស្ថានភាពពេលនេះគឺបានជម្លៀសអ្នកដំណើរភ្លាមៗ និងរៀបចំតាក់ស៊ីឲ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយគិតថ្លៃដឹកជញ្ជូន។ យ៉ាងណា ប៉ូលិស​កំពុង​ស៊ើបអង្កេត​ពី​កាលៈទេសៈ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​ដែលបានកើតឡើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ឆ្មក់ចូលផ្ទះអតីតមេដឹកនាំគណបក្សប្រឆាំង សង្ស័យពាក់ព័ន្ធច្បាប់អាជ្ញាសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម