ព័ត៌មានអន្ដរជាតិ
ទាន់នៅមានអំណាច លោក Trump បណ្តេញរដ្ឋមន្រ្តីការពារជាតិចេញពីតំណែង
លោកប្រធានាធិបតី Donald Trump បានបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Mark Esper ចេញពីតំណែងដោយប្រកាសនៅលើបណ្តាញសង្គម Twitter ថា មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះត្រូវបាន “បញ្ឈប់ការងារ”។
លោក Christopher Miller ប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិនឹងចូលកាន់តួនាទីនេះភ្លាមៗ។
ការបណ្តេញនេះបានកើតឡើងបន្ទាប់ពីមានការបែកធ្លាយជម្លោះជាសាធារណៈរវាងលោក Trump និងលោក Esper នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។
រហូតមកដល់ពេលនេះ លោក Trump មិនទាន់ទទួលស្គាល់លទ្ធផលឆ្នោតរបស់សហរដ្ឋអាមេរិកទេហើយលោកបានប្តេជ្ញាថានឹងប្រឆាំងនឹងលទ្ធផលនៅក្នុងតុលាការ។
ប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា លោក Trump នៅតែមានសិទ្ធិអំណាចក្នុងការសម្រេចចិត្តនានា។
លោក Miller ត្រូវបានគេមើលឃើញចូលក្នុងទីស្នាក់ការក្រសួងការពារជាតិនៅឯមន្ទីរបញ្ចកោណភ្លាមៗកាលពីថ្ងៃចន្ទបន្ទាប់ពីលោក Trump ប្រកាសបញ្ឈប់លោក Esper។
លោក Esper បានប៉ះទង្គិចជាមួយប្រធានាធិបតីជុំវិញអាកប្បកិរិយារបស់សេតវិមានចំពោះយោធាអំឡុងពេលតវ៉ាអំពីភាពអយុត្តិធម៌ពូជសាសន៍កាលពីដើមឆ្នាំនេះ។
បន្ទាប់ពីការប៉ះទង្គិចគ្នា គេបានសន្និដ្ឋានថា ប្រធានាធិបតីនឹងបណ្តេញរដ្ឋមន្ត្រីការពារជាតិបើទោះបីជាកាលពីថ្ងៃចន្ទ លោក Trump មិនបានផ្តល់ហេតុផលណាមួយសម្រាប់ការបណ្តេញចេញនេះក៏ដោយ។
លោក Esper ក៏បានជំទាស់នឹងលោក Trump ជុំវិញសកម្មភាពរបស់ប្រធានាធិបតីជាមួយអង្គការណាតូផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ